loader

នូវែលសេឡង់គ្រោងហាមជក់បារីមួយជីវិតសម្រាប់ក្មេងជំនាន់ក្រោយ

រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការនានា ដើម្បីបញ្ចូលបម្រាមលក់បារីឱ្យក្មេងៗជំនាន់ក្រោយ។ ប៉ុន្តែមានសមាជិកបក្សប្រឆាំងដែលមិនគាំទ្រផែនការនេះទេ។

រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការនានា ដើម្បីបញ្ចូលបម្រាមលក់បារីឱ្យក្មេងៗជំនាន់ក្រោយ ទៅក្នុងច្បាប់។

នេះជាបម្រាមពេញមួយជីវិត ដែលស្ថិតក្នុងគោលដៅរបស់ប្រទេសនូវែលសេឡង់ ក្នុងការប្រែក្លាយខ្លួនជាប្រទេស«គ្មានផ្សែងបារី»នៅឆ្នាំ២០២៥។

នៅក្រោមផែនការនេះ មនុស្សដែលមានអាយុចាប់ពី១៤ឆ្នាំចុះក្រោម នឹងមិនអាចទិញថ្នាំជក់ដោយស្របច្បាប់បានទេ នៅពេលណាដែលច្បាប់ចូលជាធរមាន។

សេចក្ដីស្នើច្បាប់ស្ដីពីរឿងនេះ ​នឹង​ត្រូវ​ដាក់​ឱ្យ​សភាពិនិត្យ​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ ​ក្នុង​គោល​បំណង​សុំឱ្យសភាអនុម័តឱ្យក្លាយជា​ច្បាប់​នៅ​ចុង​ឆ្នាំ​២០២២។

គម្រោងច្បាប់ថ្មីនេះក៏នឹងព្យាយាមកាត់បន្ថយ«ភាពទាក់ទាញ, ភាពញៀន, និងភាពងាយរកបាន»នៃបារីដែរ។

វានឹងអនុញ្ញាតឱ្យលក់តែផលិតផលថ្នាំជក់ ដែលមានជាតិនីកូទីនទាបបំផុត ហើយវានឹងកាត់បន្ថយយ៉ាងច្រើននូវចំនួនតូបលក់បារី។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស្ស៊ីនដា អាឌែន (Jacinda Ardern) បានគាំទ្រវិធានការថ្មីដ៏តឹងរ៉ឹងនេះ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មានតាមសម្ដីផ្ទាល់ថា៖ «ការបន្តដំឡើងថ្លៃនឹងមិនអាចជួយមនុស្សឱ្យឈប់ជក់បារីបានទេ»។

ប៉ុន្តែ ការហាមប្រាមមិនដែលបានផលល្អទេ ហើយតែងតែហុចផលវិបាកនានា ដែលគេមិនចង់បាន។ នេះបើយោងតាមលោកស្រី ការ៉ែន ឈួរ (Karen Chhour) ដែលជាសមាជិកាម្នាក់នៃគណបក្សប្រឆាំងឈ្មោះ សមាគមអ្នកប្រើប្រាស់និងអ្នកបង់ពន្ធ ហៅកាត់ថា អែកថ៍ (ACT)។

លោកស្រី ការ៉ែន ឈួរ ដែលហៅខ្លួនឯងថាជា«អតីតអ្នកជក់បារី» បានថ្លែងថា៖ «ជាយថាហេតុ យើងនឹងឃើញមានទីផ្សារថ្នាំជក់លួចលាក់កើតឡើង ដោយពុំមានបទដ្ឋានឬបទប្បញ្ញត្តិ ហើយប្រជាជននឹងរងគ្រោះ»។

បច្ចុប្បន្ន ការជក់បារីជាហេតុចម្បងគេនៃមរណភាពដែលអាចបញ្ចៀសបាន ក្នុងចំណោមប្រជាជននូវែលសេឡង់ ដែលមានចំនួន៥លាននាក់។

វាបណ្តាលឱ្យមានជំងឺមហារីក១ករណីក្នុងចំណោម៤ករណី នៅទូទាំងប្រទេសនូវែលសេឡង់៕

យោង៖ https://english.kyodonews.net/news/2021/12/48b519490de1-new-zealand-plans-lifetime-ban-on-cigarettes-for-young-generations.html

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x