loader

អង់គ្លេស អូស្ត្រាលី កាណាដា ចូលរួមធ្វើពហិការការទូតចំពោះកីឡាអូឡាំពិកក្រុងប៉េកាំង

រដ្ឋាភិបាលកាណាដាបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងមិនបញ្ជូនមន្ត្រីរដ្ឋាភិបាលទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងនាឆ្នាំក្រោយទេ។ នេះជាការចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃៗទៀត ក្នុងការធ្វើពហិការផ្នែកការទូតចំពោះការប្រកួតកីឡារដូវរងា ដោយសារតែកំណត់ត្រាមិនល្អរបស់ប្រទេសចិនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។

ការ​ប្រកាសរបស់ប្រទេសកាណាដាបែប​នេះបាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ប្រទេស​អូស្ត្រាលី និងប្រទេស​អង់គ្លេស​បាន​និយាយនៅថ្ងៃពុធដដែលថា ​ពួកគេ​ក៏​នឹង​ធ្វើ​ពហិការ​ផ្នែក​ការទូត​ ស្របតាម​ការនាំមុខ​របស់​សហរដ្ឋ​អាមេរិក។ ប្រធានាធិបតី ចូ បៃឌិន បានប្រកាសជំហររបស់ប្រទេសគាត់ជាផ្លូវការកាលពីថ្ងៃចន្ទ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ដែលស្ថិតនៅចុងខាងលិចនៃប្រទេសចិន៕

យោង៖ https://english.kyodonews.net/news/2021/12/fa3e668c29b6-canada-joins-diplomatic-boycott-of-beijing-olympics.html?phrase=canada&words=Canada,Canada%27s

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អណ្តាតភ្លើងបានលេបត្របាក់ភ្នំចំនួនពីរក្នុងខេត្តណាខុនណាយុគ

  បាងកក៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ[...]

ប្រធានាធិបតី​តៃវ៉ាន់ជំនះធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកទោះបីមានការ​ព្រមានពីចិន

  ញូវយ៉កៈ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី[...]

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x