en     km
en     km

អាមេរិកព្រមានរុស្ស៊ីឱ្យចាំទទួលទណ្ឌកម្ម បើហ៊ានឈ្លានពានអ៊ុយក្រែន

Share

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារថា បស្ចិមលោកព្រួយបារម្ភពីរឿងដែលថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែន។

នេះបើយោងតាមសម្ដីអ្នកនាំពាក្យសេតវិមាន ដែលបន្តថា ទន្ទឹមនឹងនេះ លោក បៃឌិន បានព្រមានលោក ពូទីន ឱ្យដឹងអំពី«វិធានការម៉ឺងម៉ាត់ផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងៗទៀត» ជាការដាក់ទណ្ឌកម្មតបវិញ បើរដ្ឋាភិបាលទីក្រុងម៉ូស្គូចាប់ផ្តើមជម្លោះយោធា។

មេដឹកនាំទាំងពីរបានពិភាក្សាគ្នាពីចម្ងាយរយៈពេល២ម៉ោង លើបញ្ហាអ៊ុយក្រែន និងលើជម្លោះផ្សេងទៀតតាមរយៈការសន្ទនាតាមប្រព័ន្ធទូរសោតទស្សន៍ ស្ដីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ដែលបានធ្លាក់ចុះដល់ចំណុចទាបបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។

វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី ដែលបានថ្លែងមុនកិច្ចប្រជុំនៅថ្ងៃអង្គារថាមិនរំពឹងមានដំណោះស្រាយណាមួយឡើយនោះ បានបដិសេធថា ខ្លួនមិនមានចេតនាវាយប្រហារអ៊ុយក្រែនទេ។

រុស្ស៊ីបានបញ្ជាក់ទៀតថា ជំហររបស់កងទ័ពខ្លួនរាប់ម៉ឺននាក់ នៅព្រំដែនអ៊ុយក្រែន គឺជាការការពារខ្លួនប៉ុណ្ណោះ។

សេតវិមានបាននិយាយថា លោក បៃឌិន បានរំលឹកឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន៕

យោង៖ https://www.reuters.com/markets/currencies/biden-putin-set-crucial-call-over-ukraine-2021-12-07/

Share

ព័ត៌មានទាក់ទង

Image