លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា យល់ឃើញថា ហិង្សាលើស្ត្រី ឬហិង្សាពាក់ព័ន្ធនឹងយែនឌើរនៅកម្ពុជា នៅតែមានសភាពធ្ងន់ធ្ងរ ដោយសារតែខ្វះការយល់ដឹង។ លោកស្រីបណ្ឌិតអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងហិង្សាលើស្ត្រីនៅកម្ពុជា ខណៈដែលអង្គការរបស់លោកស្រីកំពុងខិតខំធ្វើការលើផ្នែកផ្សព្វផ្សាយនិងអប់រំ។