loader

អ៊ុយក្រែនបង្ហាញបរិក្ខារយោធាអាមេរិក និងប្តេជ្ញាប្រយុទ្ធនឹងរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្ស៊ឺឡឹនស្គី នៅថ្ងៃចន្ទ បានថ្លែងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មានសមត្ថភាពទប់ទល់នឹងការវាយប្រហារណាមួយពីរុស្ស៊ី។

នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ ដែលបញ្ចាក់ថា ប្រទេសអ៊ុយក្រែនបានប្រារព្ធទិវាកងទ័ពជាតិរបស់ខ្លួននៅថ្ងៃចន្ទដដែល ដោយបង្ហាញរថពាសដែក និងនាវាល្បាតរបស់អាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានសន្យាផ្ដល់«ការគាំទ្រដោយឥតងាករេ»របស់ខ្លួន ចំពោះប្រទេសអ៊ុយក្រែន ក្នុងការប្រឈមមុខទល់នឹងទីក្រុងមូស្គូ ហើយបានគ្រោងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ដើម្បីព្យាយាមដោះស្រាយវិបត្តិ។

ប្រទេសអ៊ុយក្រែនបានចោទរុស្ស៊ីពីរឿងប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅជិតព្រំដែនរបស់ខ្លួន ដើម្បីរៀបចំសម្រាប់ការវាយលុកយោធាទ្រង់ទ្រាយធំ ដែលធ្វើឱ្យគេសង្ស័យកាន់តែខ្លាំងថា សង្រ្គាមជាចំហរវាងប្រទេសជិតខាងទាំងពីរអាចនឹងផ្ទុះឡើង៕

យោង៖ https://www.reuters.com/world/europe/ukraine-marks-army-day-with-us-hardware-vow-fight-off-russia-2021-12-06/

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីឥណ្ឌាប្រើម្ជុលខ្ទាស់សម្រាប់ការពារខ្លួនពីការបៀតបៀនផ្លូវភេទនៅតាមទីសាធារណៈ

  ស្ត្រីស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌា[...]

ធនាគារដ៏ធំនៅស្វីសបានទិញធនគារ Credit Suisse បញ្ឈប់វិបត្តិហរិញ្ញវត្ថុ

London៖ ធនាគារដ៏ធំបំផុតរបស់ប្រទេសស្វីស(UBS)ដែ[...]

កូរ៉េ​ខាង​ជើងបានបាញ់​មីស៊ីលគំរាម​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ជុំវិញការធ្វើសមយុទ្ធរបស់ប្រទេសទាំងពីរ​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងត្បូងបានរា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x