loader

ហិង្សាកើតនៅបារាំង ពេលអ្នកស្តាំនិយមខ្លាំងធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតី

សកម្មជនប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសបារាំងបានរងការវាយដំនៅថ្ងៃអាទិត្យ ខណៈដែលលោក អេរីក ហ្សំមួរ អតីតអ្នកវិភាគតាមកម្មវិធីទូរទស្សន៍បារាំងស្តាំនិយមខ្លាំង និងជាបេក្ខជនប្រធានាធិបតី បើកយុទ្ធនាការឃោសនាបោះឆ្នោតជាលើកដំបូងជិតរដ្ឋធានីប៉ារីស។

សកម្មជនប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសបារាំងបានរងការវាយដំនៅថ្ងៃអាទិត្យ ខណៈដែលលោក អេរីក ហ្សំមួរ អតីតអ្នកវិភាគតាមកម្មវិធីទូរទស្សន៍បារាំងស្តាំនិយមខ្លាំង និងជាបេក្ខជនប្រធានាធិបតី បើកយុទ្ធនាការឃោសនាបោះឆ្នោតជាលើកដំបូងជិតរដ្ឋធានីប៉ារីស។

ព្រឹត្តិការណ៍នេះបានកើតឡើតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបគាត់បានប្រកាសបេក្ខភាពរបស់ខ្លួនជាផ្លូវការតាមរយៈខ្សែវីដេអូមួយរបស់គាត់ ដែលគូសបញ្ជាក់អំពីទស្សនៈប្រឆាំងជនទេសន្តរប្រវេសន៍ និងទស្សនៈប្រឆាំងសាសនាអ៊ីស្លាម។

នៅពេលដែលអ្នកគាំទ្ររូបគាត់បានអបអរសាទរ និងគ្រវីទង់ជាតិបារាំងនៅជាយរដ្ឋធានីប៉ារីស ភាគខាងជើង មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានចេញដើរតាមផ្លូវនៅទីក្រុងនេះ ដើម្បីបរិហារកម្មវិធីនយោបាយរបស់គាត់ ដែលមានលក្ខណៈស្អប់ខ្ពើមជនបរទេស។

ប្រទេសបារាំងគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ហើយបើចាំបាច់ នឹងរៀបចំការបោះឆ្នោតជុំទី២ថែមទៀត នៅថ្ងៃទី២៤ ខែមេសា។ នៅក្នុងប្រទេសបារាំង លោក ហ្សំមួរ ប្រៀបដូចអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) ដោយសារតែមនោគមកលប្រជានិយមរបស់គាត់ និងមហិច្ឆតាដែលចង់លោតចេញពីកញ្ចក់ទូរទស្សន៍ ទៅធ្វើជាមេដឹកនាំជាតិ។

លោក ហ្សំមួរ អាយុ៦៣ឆ្នាំ ជាមេដឹកនាំគណបក្ស រ៉ឺកុងកែត ដែលអាចមានន័យថា ការដណ្ដើមមកកាន់កាប់ជាថ្មី។ រូបគាត់ ដែលត្រូវបានផ្តន្ទាទោសជាច្រើនករណី ពីរឿងប្រើពាក្យសំដីប្រកបដោយភាពស្អប់ខ្ពើម បានបង្ហាញពាក្យស្លោកសម្រាប់យុទ្ធនាការរបស់គាត់ថា «ពាក្យថាមិនអាចទៅរួច គឺមិនមែនជាភាសាបារាំងទេ»។ ពាក្យស្លោកនេះជាសម្រង់ដែលគេសម្គាល់ថាជារបស់អធិរាជណាប៉ូឡេអុង។

លោក ហ្សំមួរ បាននិយាយថា៖ «ប្រសិនបើខ្ញុំឈ្នះការបោះឆ្នោតនោះ វានឹងមិនមែនជាការផ្លាស់ប្តូរ(នយោបាយ)មួយបន្ថែមទៀតទេ ប៉ុន្តែគឺជាការចាប់ផ្តើមនៃការដណ្តើមយកប្រទេសដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោកនេះមកវិញ»។

ក្រុម​អ្នក​គាំទ្រ​ដែល​ប្រមូល​ផ្តុំ​គ្នា​ក្នុងយុទ្ធនាការ បាន​ច្រៀង​ភ្លេង​ជាតិ​របស់​ប្រទេស​បារាំង ​បានស្រែក​ថា
«ហ្សំមួរ, ប្រធានាធិបតី!» ហើយថា «យើងនឹងឈ្នះ!» ទន្ទឹមគ្នានឹងការគ្រវី​ទង់​ជាតិ​បារាំង ដែលមាន​៣​ពណ៌នោះផង។

អ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារអេភី បានឃើញសកម្មជនមួយចំនួន ដែលស្លៀកពាក់ខ្មៅ និងសរសេរពាក្យ«និយាយថាទេ ចំពោះការរើសអើងជាតិសាសន៍» នៅលើអាវយឺតរបស់ពួកគេផង បានរងការវាយដំដោយក្រុមមនុស្សនៅឯទីប្រជុំគ្នាធ្វើយុទ្ធនាការនោះ។ អ្នករបួសត្រូវបានយកចេញពីកន្លែងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងទាន់ហន់។ ការប៉ះទង្គិចគ្នារវាងសកម្មជនប្រឆាំងការរើសអើងជាតិសាសន៍ និងកងរក្សាសន្តិសុខ បានបន្តកើតឡើងនៅខាងក្រៅទីតាំងយុទ្ធនាការរបស់លោក ហ្សំមួរ៕

យោង៖ https://apnews.com/article/europe-france-elections-paris-campaigns-4e5c33b9feccc477e53b62dca0dff4a8

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បក្សប្រជាធិបតេយ្យមូលដ្ឋានស្នើរដ្ឋសភាពិនិត្យច្បាប់ពាក់ព័ន្ធសមាសភាព គ.ជ.ប ដើម្បីធានាយុត្តិធម៌ការបោះឆ្នោត

ភ្នំពេញ៖ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេ[...]

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប មិនឯកភាពតាមការសម្រេចរបស់អង្គភាពក្រោមឱវាទនៅខេត្តកំពង់ចាមទេ

ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀប[...]

ក្រុមប្រឹក្សាធម្មនុញ្ញទទួលបណ្ដឹងតវ៉ាចំពោះ គ.ជ.ប ដែលសម្រេចឱ្យលុបឈ្មោះអ្នកបោះឆ្នោត

ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលបណ្ដឹងតវ៉ា១ កាលព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x