en     km
en     km

ចិននិងស.រ.អឈ្លោះគ្នារឿង«កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ»

Share

ទីភ្នាក់ងារសារព័ត៌មានអេភីរាយការណ៍ថា ប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងប៉ះទង្គិចគ្នា ជុំវិញកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យនាពេលខាងមុខ រៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន។ កិច្ចប្រជុំកំពូលនេះត្រូវបានបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច មើលឃើញថាជាបញ្ហាប្រឈមចំពោះការដឹកនាំបែបផ្តាច់ការរបស់ខ្លួន។ គណបក្សនេះបន្តអះអាងថា ប្រទេសចិនមានទម្រង់លទ្ធិប្រជាធិបតេយ្យផ្ទាល់ខ្លួន ហើយគ្រោងនឹងចេញរបាយការណ៍មួយ ដែលមានចំណងជើងថា «ប្រទេសចិន៖ លទ្ធិប្រជាធិបតេយ្យដែលមានដំណើរការ»នៅថ្ងៃសៅរ៍ ពោលគឺរយៈពេល៥ថ្ងៃ មុនពេលលោក បៃឌិន បើកកិច្ចប្រជុំកំពូលពីចម្ងាយរយៈពេល២ថ្ងៃ ជាមួយរដ្ឋាភិបាលប្រហែល១១០ប្រទេសផ្សេងទៀត៕

Share

ព័ត៌មានទាក់ទង

Image