en     km
en     km

អាជ្ញាធរជាតិអប្សរានឹងរៀបចំកម្មវិធី រំលឹកគុណអង្គរ ថ្ងៃទី១៤ធ្នូខាងមុខ

Share

ដើម្បីអបអរគម្របខួប៣០ ឆ្នាំនៃការបញ្ជូលប្រាសាទ អង្គរវត្ត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២១​ខាងមុខ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឺង ស្ដីពីការរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ”។

ផ្អែកតាមអាជ្ញាធរ បានឱ្យដឹងថាកម្មវិធី រំលឹកគុណអង្គរ នឹងរៀបចំនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអង្គរ នឹងមានប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងដាក់បាតព្រះសង្ឃ នាព្រឹកថ្ងៃទី១៤ ខែធ្នូ។ នៅថ្ងៃបើកម្មវិធី អាជ្ញាធរបានបញ្ជាក់ដែរថា និងមានសម្ដែងល្ខោនស្បែកធំ នៅពេលរាត្រី និងមានការរៀបចំតាំងពិពរន៍សមិទ្ធផល និងសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាបើកការដ្ឋានជួសជួលនានា ក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវជាតិ និងអន្ដរជាតិ។

អាជ្ញាធរជាតិអប្សរា បានបន្ថែមឱ្យដឹងថា មុនការរៀបចំកម្មវិធីមកដល់ នៅថ្ងៃទី១២ ទី១៣ ខែធ្នូ ក៏នឹងមានការរៀបចំប្រារព្ធពិធីសាសនា និងការសម្ដែងសិល្បះ ល្ខោនបាសាក់ នៅក្នុងបរិវេណភ្នំបាខែង និងទីលានជល់ដំរីក្នុងក្រុងអង្គរធំ។

សូមជម្រាបថា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួប៣០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទអង្គរវត្តចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិលោក ដែលជានិម្មិតរូបជាតិ វឌ្ឍនភាពជាតិ សមគ្គីភាព និងសន្ដិភាព៕

Share

ព័ត៌មានទាក់ទង

Image