en     km
en     km

រដ្ឋាភិបាលសម្ភោធសមិទ្ធផលខេត្តព្រះសីហនុតម្លៃជាង៣០០លានដុល្លានៅថ្ងៃនេះ

Share

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានចូលរួមសម្ភោធសមិទ្ធផលនានា ដូចជាផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។ បើតាមផេកហ្វេសប៊ុករដ្ឋាភិបាល ផ្លូវដែលត្រូវសម្ភោធមាន៣៧​ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកង្វក់ចំនួន៣​ ដែល២បានសាងសង់រួចរាល់ និង១កំពុងសាងសង់បន្ដ ចំណាយថវិកាចំនួន ៣២៤លានដុល្លាអាមេរិក។

ផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុ ជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌, ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច, ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនិយកម្ម និង ភាពធន់មាំទាក់ទងអាកាសធាតុនិងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុខភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។ នេះបើតាមរដ្ឋាភិបាលដដែល ដោយបន្ដថា ចំពោះប្រព័ន្ធរំដោះទឹកកង្វក់វិញ រាជរដ្ឋាភិបាលបានសាងសង់៣កន្លែង ហើយបច្ចុប្បន្នរួចរាល់ចំនួន២កន្លែងហើយ ខណៈមួយកន្លែងទៀតកំពុងបើកការដ្ឋានសាងសង់ ដែលមានសមត្ថភាពជាង២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។ អាងចម្រោះទឹកកខ្វក់នេះ គឺបានបំលែងចាប់តាំងពីទឹកស្អុយ ចម្រោះរហូតដល់អាចចិញ្ចឹមត្រីបាន។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថាចាប់ពីពេលនេះ «អ្នកមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុ មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រនោះទេ»។

Share

Image
Image
Image