en     km
en     km

​ទស្សនៈ​អ្នកវិភាគ​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​

Share

ung san suji-campagin

​ខណៈ​បក្ស​កាន់​អំណាច​នៅ​មី​យ៉ា​ន់​ម៉ា​ បាន​ទទួលស្គាល់​ថា​ខ្លួន​ចាញ់ឆ្នោត​នោះ​ អ្នកវិភាគ​នយោបាយ​នៅ​ស្រុក​ខ្មែរ​ បាន​ចាប់អារម្មណ៍​ និង​លើក​សរសើរ​ដល់​បក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ មី​យ៉ា​ន់​ម៉ា​ ថា​គួរតែ​បាន​ ពានរង្វាន់​ណូបែល​សន្តិភាព​ពិភពលោក​។​ អ្នកវិភាគ​នយោបាយ​ស្រុក​ខ្មែរ​ យល់​ថា​ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ជា​របត់​ថ្មី​មួយ​ ដែល​អ្នកនយោបាយ​កម្ពុជា​គួរតែ​តាមដាន​ និង​យក​គំរូ​ណា​ដែល​ល្អ​ មក​អនុវត្ត​នៅ​កម្ពុជា​។​

​អ្នកវិភាគ​នយោបាយ​ និង​តាមដាន​សង្គម​ មើលឃើញ​ថា​ ការ​បោះ​ឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ ជា​របត់​ថ្មី​មួយ​ ដែល​អ្នកនយោបាយ​កម្ពុជា​គួរតែ​តាមដាន​ និង​យក​ជា​គំរូ​ មក​អនុវត្ត​នៅ​កម្ពុជា​ ដើម្បី​ជំរុញ​ឲ្យ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ឲ្យ​ឈាន​មួយ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត​។​

​អ្នកវិភាគ​នយោបាយ​ស្រុក​ខ្មែរ​បាន​លើក​សរសើរ​ដល់​ លោក​ ថេ​ន​ សេន​ ជា​មេ​បក្ស​ កាន់​ អំណាច​ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ថា​លោក​ ថេ​ន​ សេន​ គួរតែ​បាន​ ពានរង្វាន់​នូ​បែ​ល​ សន្តិភាព​ពិភពលោក​ ខណៈ​ដែល​មេ​បក្ស​កាន់​អំណាច​ រូប​នេះ​ ហ៊ាន​ប្រកាស​ ចេញ​មុខ​ថា​ចាញ់​ នៅ​ពេល​ដែល​ បក្ស​ប្រឆាំង​ របស់​លោកស្រី​ អង់​ សាន​ ស៊ូ​ជី​ បាន​បង្ហាញ​ ពី​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ ។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ បណ្ឌិត​ មាស​នី​ មាន​ប្រសាសន៍​ថា​ ការ​បោះ​ឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ ឬ​ក៏​ភូមា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​ភាពល្អ​ប្រសើរ​ និង​គួរ​ឱ្យ​សរសើរ​ដល់​មេដឹកនាំ​កាន់​អំណាច​ ។​ ដោយ​លោក​ សាស្ដ្រ​ចា​រ្យ​លើក​ឡើង​ថា​ ដំបូង​ឡើយ​ អ្នកដឹកនាំ​កាន់​អំណាច​នៅ​មី​យ៉ា​ន់​ម៉ា​ បាន​គំរាម​ អំពី​ការ​ផ្ទុះ​សង្គ្រាម​ ដូច​គ្នា​នឹង​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ដែល​តែងតែបាន​និយាយ​ដែរ​ ក៏​ប៉ុន្ដែ​ ស្រាប់តែ​ដល់​ពេល​សំឡេង​សន្លឹក​ឆ្នោត​រាប់​រួច​ ក៏​ចាប់ផ្ដើម​ ទទួលស្គាល់​នូវ​ការ​ចាញ់ឆ្នោត​ ។​

លោក​ មាស​ នី អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​
លោក​ មាស​ នី អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​

«​ទោះបីជា​ប្រទេស​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​ ឬ​ ភូមា​នេះ​ នៅ​ឆ្ងាយ​ពី​គ្នា​រំលង​ប្រទេស​ថៃ​មួយ​ក៏​ដោយ​ ក៏​ប៉ុន្ដែ​អ្វី​ជា​ការ​សង្កេត​របស់ខ្ញុំ​ ហាក់ដូចជា​ខ្មែរ​ ច្រើន​មែនទែន​ ដែល​នាំ​គ្នា​តាមដាន​ស្ដាប់​ អំពី​ដំណើរ​វិវឌ្ឍន៍​នៃ​
នយោបាយ​ និង​ការ​បោះ​ឆ្នោត​ នៅ​ក្នុង​ប្រទេស​ភូមា​។​ ខ្ញុំ​គិត​ថា​ នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​ ហើយ​សំណួរ​ ដែល​ខ្ញុំ​តែងតែ​ចោទសួរ​ ថា​តើ​ចុះ​ហេតុ​អី​ក៏​ខ្មែរ​នាំ​គ្នា​គិត​ពី​រឿង​ភូមា​ម្ល៉េះ​?​ ប៉ុន្ដែ​ ខ្ញុំ​សង្កេត​ឃើញ​ ថា​ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ភូមា​នេះ​ ពី​ដំបូង​ឡើយ​យើង​ឃើញ​ថា​ អ្នកដឹកនាំ​ កាន់​ អំណាច​នេះ​ គឺ​បាន​គំរាម​នូវ​ការ​ធ្វើសង្គ្រាម​ដូច​គ្នា​ហ្នឹង​ ជាមួយនឹង​ យក​រដ្ឋមន្ដ្រី​ខ្មែរ​ តែងតែបាន​និយាយ​នៅ​ស្រុក​ខ្មែរ​ដែរ​។​ ក៏​ប៉ុន្ដែ​ស្រាប់តែ​ដល់​ពេល​ សំឡេង​សន្លឹក​ឆ្នោត​រាប់​រួច​ ក៏​ចាប់ផ្ដើម​ ទទួលស្គាល់​នូវ​ការ​ចាញ់ឆ្នោត​ហ្នឹង​។​ នេះ​ជា​សុ​ឆន្ទៈ​មួយ​ដែល​ខ្ញុំ​សុំ​សរសើរ​ ថា​អ្នកដឹកនាំ​ភូមា​ គេ​គិត​អំពី​រឿង​ជាតិ​ ជា​ជាង​ការ​គិត​អំពី​ដំណើរ​ផ្ទាល់ខ្លួន​ របស់​ពួក​គេ​»​។​

​ជុំវិញ​ការ​បោះ​ឆ្នោត​ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ នេះ​ដែរ​ លោកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​នយោបាយ​ យល់​ឃើញ​ថា​ បើ​ប្រៀបធៀប​ការ​បោះ​ឆ្នោត​ និង​គោលនយោបាយ​របស់​ប្រទេស​ មី​យ៉ា​ន់​ម៉ា​ ជាមួយនឹង​ប្រទេស​កម្ពុជា​ លោកស្រី​ថា​ នៅ​មិន​ទាន់​អាច​ប្រៀបធៀប​បាន​ នៅឡើយ​ទេ​ ។​ «​ប្រៀបធៀប​ឥលូវ​ហ្នឹង​ យើង​ប្រៀបធៀប​អត់​កើត​ទេ​ ពីព្រោះ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ភ្លាមៗ​ នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​១៩៩៣​ហ្នឹង​ ក៏​មាន​សភាព​អ​ធឹ​ក​អធម​ដែរ​ ទើប​មួយ​ថ្ងៃ​ ពី​ថ្ងៃ​ដំបូង​ហ្នឹង​ ក៏​មាន​សភាព​ដូច​ប្រទេស​ភូមា​សព្វថ្ងៃ​ហ្នឹង​ដែរ​។​ ចា៎​ ចឹ​ង​ហើយ​បើកាលណា​ យើង​ប្រៀ​ប្រដូច​ យើង​ពិបាក​ក្នុង​ការ​ប្រៀបប្រដូច​បន្តិច​ ចា៎​ ពីព្រោះ​ទើប​ចេញ​ថ្មីៗ​ពេក​»​។​

​តែ​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្នុង​នោះ​រឿង​នេះ​ លោកស្រី​ ជា​ វ​ណ្ណាត​ បាន​លើក​សរសើរ​ដល់​បក្ស​កាន់​ អំណាច​ និង​យល់​ថា​ លោក​ថេ​ន​ សេន​ គួរតែ​ទទួល​បាន​ពានរង្វាន់​ ណូបែល​ សន្តិភាព​ពិភពលោក​ ចំពោះ​អ្វី​ដែល​លោក​ហ៊ាន​ប្រកាស​ថា​ ចាញ់​ និង​ទទួលស្គាល់​នូវ​លទ្ធផល​ បោះ​ឆ្នោត​ដែល​កើត​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នេះ​ ។​

Chea-Vannat-pix-01
លោកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​នយោបាយ

«​ខ្ញុំ​ថា​ ការ​ដែរ​លោក​ ថេ​ន​ សេន​ ហ្នឹង​ លោក​ទទួលស្គាល់​គោរព​តាម​ លទ្ធផល​បោះ​ឆ្នោត​ លទ្ធិប្រជាធិបតេយ្យ​សេរី​ហ្នឹង​ ខ្ញុំ​ថា​ ជា​ការ​មួយ​គួរ​ឲ្យ​កោតសរសើរ​មែនទែន​ ដែល​ថា​ លោក​សុខចិត្ត​ទទួលស្គាល់​ការ​ពិត​ ហើយ​លោក​មិន​រារែក​ នឹង​ធ្វើការ​កែប្រែ​ ប្រទេស​លោក​ ឱ្យទៅ​ ជា​ ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​ កម្រ​មាន​អ្នកមាន​ចឹ​ង​ណាស់​ ហើយ​គួរ​លើកទឹកចិត្ត​ លោក​ ថេ​ន​ សេន​ហ្នឹង​ គួរតែ​ថា​ គួរតែ​បាន​ ពានរង្វាន់​ ណូបែល​សន្តិភាព​ពិភពលោក​ ក្នុង​ការ​លោក​សុខចិត្ត​ ទទួលស្គាល់​សំឡេង​របស់​ប្រជាពលរដ្ឋ​ ឆន្ទៈ​នយោបាយ​ របស់​ប្រជាពលរដ្ឋ​ គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​»​។​

​ចំណែកឯ​សាស្ដ្រ​ចា​រ្យ​ វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​មាន​ប្រសាសន៍​ លើក​ឡើង​ដែរ​ថា​ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ បង្ហាញ​អំពី​សេរីភាព​ និង​បាន​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​។​

​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បាន​លើក​ឡើង​ទៀត​ថា​ ក្នុង​រឿង​នេះ​ អ្នកនយោបាយ​កម្ពុជា​ គួរតែ​រៀនសូត្រ​អំពី​បទ​ពិសោធន៍​ថ្មីៗ​ នៅ​ប្រទេស​មី​យ៉ា​ន់​មា​ រួម​ទាំង​ហ៊ាន​ទទួលស្គាល់​ការ​ពិត​ អំពី​លទ្ធផល​ដែល​ពលរដ្ឋ​បាន​ជ្រើសរើស​ និង​បាន​បោះ​ឆ្នោត​ឲ្យ​ ។​ លោក​សូ​ ច​ន្ថា​ បន្ថែម​ទៀត​ថា​ កម្ពុជា​គួរតែ​យក​គំរូ​ គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដូច​ប្រទេស​ ភូមា​ឬ​មី​យ៉ា​ម៉ា​នេះ​ ដើម្បី​ជំរុញ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដើរ​មួយ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត​ ។​

«​អ្នកនយោបាយ​កម្ពុជា​គួរតែ​រៀនសូត្រ​អំពី​បទ​ពិសោធន៍​ថ្មីៗ​នៅ​មី​យ៉ា​ន់​ម៉ា​ អ្នកនយោបាយ​កម្ពុជា​ ត្រូវ​ហ៊ាន​ទទួលស្គាល់​ការ​ពិត​ អំពី​លទ្ធផល​ដែល​ពលរដ្ឋ​បាន​ជ្រើសរើស​ ពលរដ្ឋ​បាន​បោះ​ឆ្នោត​។​ មាន​ន័យ​ថា​ អ្នក​ឈ្នះ​ ឈ្នះ​ដោយ​អស់ចិត្ត​ អ្នក​ចាញ់​ ចាញ់​ដោយ​អស់ចិត្ត​ នៅ​ក្នុង​ពេល​ប្រកួត​ ប្រជែង​គ្នា​ដោយ​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ហ្នឹង​។​ មួយទៀត​ដែល​យើង​ឃើញ​ថា​ អ្វី​ដែល​កម្ពុជា​ គួរ​រៀនសូត្រ​តាម​ គឺ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​តែ​មាន​ឯករាជ្យ​ភាព​ អ​ព្យា​ក្រឹត្យ​ភាព​ ដែល​ជា​ជំនឿ​ទុកចិត្ត​ ពី​សំណាក់​ប្រជាពលរដ្ឋ​។​ ដូច្នេះ​យើង​ឃើញ​ថា​ ចំណុច​ទាំង​អស់នេះ​ អាច​ជំរុញ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដើរ​មួយ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត​ ហើយនឹង​មានការ​ដោះ​ដូរ​អំណាច​ដោយ​សន្តិវិធី​»​។​

​ទាក់ទង​ជុំវិញ​រឿង​នេះ​ដែរ​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ លោក​ គល់​ បញ្ញា​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ លោក​ ពិតជា​រំភើប​ ដែល​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ភូមា​ ឬ​មី​យ៉ា​ន់​ម៉ា​នេះ​ ។​ លោក​គល់​ បញ្ញា​ បាន​សរសេរ​បន្ដ​ថា​ ការ​ចូលរួម​ របស់​ប្រជាពលរដ្ឋ​ យ៉ាងច្រើន​ ពិតជា​សាទរ​ ការ​បោះ​ឆ្នោត​ និង​ ប្តេជ្ញា​ចិត្ត​ ដើម្បី​បុព្វហេតុ​ ការ​ផ្លាស់​ប្តូរ​។​

​លោក​គល់​ បញ្ញា​ បាន​បន្ថែម​ថា​ អ្វី​ជា​រឿង​ ចាប់អារម្មណ៍​ខ្លាំង​ គឺ​មាន​សញ្ញា​វិជ្ជមាន​ ក្រោយ​ការ​បោះ​ឆ្នោត​ ក្នុង​អន្តរកាល​ការ​ផ្ទ​រ​អំណាច​ដោយ​សន្តិវិធី​ ។​ លោក​ថា​ មាន​បេក្ខជន​ និង​ អ្នកដឹកនាំ​ គណៈបក្ស​ កាន់​អំណាច​ បាន​ទទួលយក​ការ​ចាញ់​ ។​

លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (COMFREL)​
លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​ខុមហ្វ្រែល​ (COMFREL)​

​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ លោក​ គល់​ បញ្ញា​ ក៏​បាន​សរសេរ​ដែរ​ថា​ តាម​ការ​សង្កេត​របស់​លោក​ លោក​ឃើញ​ថា​ ស្ត្រី​ភូមា​ជា​ច្រី​ន​ ជា​អ្នក​ចាត់ចែង​ការ​បោះ​ឆ្នោត​ និង​រាប់​ស​ន្លឺ​ក​ឆ្នោត​ ដោយ​យកចិត្តទុកដាក់​ និង​ មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។​ លោក​ថា​ ស្ត្រី​បាន​ចូលរួម​ចាត់ចែង​ការ​ បោះ​ឆ្នោត​ ត្រឺ​ម​ត្រូវ​មួយ​។​

​សូម​ជម្រាប​ដែរ​ថា​ កាលពី​ថ្ងៃ​ចន្ទ​ គណបក្ស​សាមគ្គី​សហភាព​ និង​អភិវឌ្ឍ​(USDP)​ ដែល​ជា​បក្ស​កាន់​អំណាច​ បាន​ទទួលស្គាល់​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​របស់​ប្រទេស​ ខណៈ​បក្ស​ប្រឆាំង​ របស់​លោកស្រី​ អង់​សាន​ ស៊ូ​ជី​ បាន​បង្ហាញ​ពី​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ ដែល​នឹង​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​៕

Share

Image
Image
Image