en     km
en     km

ប្រត្តិបត្តិករទេសចរណ៍កម្ពុជាដាក់ការបារម្ភជាថ្មីចំពោះវីរុស អូមីក្រុង

Share

ប្រតិបត្តិករទេសចរណ៍ ដែលកំពុងសស្រាក់ដៃជើងក្នុងការត្រៀមទទួលទេសចរជាថ្មី បន្ទាប់ពីមានការសម្របសម្រួលពីរដ្ឋាភិបាលក្នុងការបើកប្រទេសទាំងស្រុងនៅពេលខាងមុខនេះ តែបែរជាលឺនូវវត្តមានវីរុសបម្លែងខ្លួនថ្មី ឈ្មោះអូមីក្រុង ធ្វើឱ្យស្មារតីពួកគាត់ស្ទើបាក់ម្ដងទៀតចំពោះឥទ្ធិពលនៃការរបស់វីរុសបម្លេងថ្មីនេះ។

ក្រោយពេលពិភពលោក រកឃើញនូវវីរុសបម្លែងខ្លួនថ្មី ប្រភេទ B.1.1.529 ដែលជាប្រភេទវីរុសដែលមានការឆ្លងលឿន និងសាហាវជាងប្រភេទដែលតា ដែលកាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រុមបច្ចេកទេសនៃអង្គការសុខភាពពិភពលោកបានកំណត់ឈ្មោះវីរុសបម្លែងខ្លួនថ្មីថា អូមីក្រុង

បើតាមសារព័ត៌មានអន្ដរជាតិ ដូចជា BBC NEWS ថា នៅលើពិភពលោកមានបណ្ដាប្រទេសមួយចំនួនបានរឹតបន្ដឹងចំពោះអ្នកដំណើរមកពីបណ្ដាប្រទេសដែលមានឆ្លងនៅវីរុសបម្លែងខ្លួនថ្មីនេះ ចូលក្នុងប្រទេសដើម្បីបង្ការការឆ្លងរាលដាលក្នុងប្រទេសរបស់ខ្លួនជាថ្មី។

យ៉ាងណាមិញផ្អែកតាមក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី២៨ថា កម្ពុជាមិនទាន់មានអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មី អូមីក្រុងទេ ​​កម្ពុជាក៏​មិនទាន់​គិត​ពីការ​បិទប្រទេស​ជាថ្មីដែរ។

សូមជម្រាបថា នៅចុងឆ្នាំ២០២១ នេះ កម្ពុជា បានត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំងដោយមិនតម្រូវធ្វើចត្តាឡីស័កទេ ដោយគ្រាន់តែធ្វើតេស្ដរហ័សនៅព្រលានយន្ដហោះតែប៉ុណ្ណោះ ព្រមទាំងមានការសម្របសម្រួលយ៉ាងច្រើន ដល់ភ្ញៀវដែលចូលមកកម្ពុជាក្នុងអំឡុងពេលបើកប្រទេសឡើងវិញនេះ ។

អ្នកជំនាញទេសចរណ៍នៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មើលឃើញថា ការរកឃើញនូវវីរុសបម្លែងខ្លួនថ្មី គឺជាការបារម្ភមួយ ក្នុងពេលកម្ពុជាជាគោលដៅសម្រាប់ភ្ញៀវទេសចរដែលចង់មកលេងនៅតំបន់អាស៊ាន ។

លោកស្រីបន្ដថា ព៌ត័មាននៃការលឺពីវីរុសបម្លែងខ្លួនថ្មី ជាការំខាន និងជាឧបសគ្គដល់វិស័យទេសចរណ៍កម្ពុជា ខណអ្នកធ្វើការក្នុងវិស័យនេះ ក្នុងប្រទេសបានរៀបចំងើបឡើងវិញ តែតម្រូវជួបឧសគ្គជាថ្មី ធ្វើឱ្យមានការបាក់ស្មាតសារជាថ្មី។

តែទោះយ៉ាងណាក៏ដោយ វីរុសបម្លែងខ្លួនថ្មី អង្គការសុខភាពដាក់ការព្រួយបារម្ភយ៉ាងខ្លាំង ដែលវីរុសថ្មីនេះ ឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត។ វីរុសនេះមានប្រភពរកឃើញដំបូងនៅប្រទេសបុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសចំនួន ៣ ទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក។ ក្រសួងសុខាភិបាលកម្ពុជាសូមដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ៕

Share

Image
Image
Image