en     km
en     km

ក្រសួងដាសតឿនវិធានការសុវត្ថិភាពខណៈWHOរកឃើញវីរុសកូវីកបំប្លែងថ្មីចម្លងយ៉ាងលឿន

Share

ភ្នំពេញ៖ អង្គការសុខភាពដាក់ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32 ដែលវីរុសថ្មីនេះ ឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត។

នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) នៅថ្ងៃទី២៦ វិច្ឆិកា ២០២១នេះ។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) បានបន្តថា វីរុស COVID-19 បំប្លែងខ្លួន ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែវីរុសនេះ មានលក្ខណៈឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ហួសការស្មាន។

រូបភាពពីហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)។

 

វីរុសនេះ មានប្រភពរកឃើញដំបូងនៅប្រទេសបុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសចំនួន ៣ ទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក។

មេរោគបំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32នេះ បានរកឃើញចំនួនពីរករណីនៅក្រុងហុងកុងផងដែរ បន្ទាប់ ពីអ្នកផ្ទុកធ្វើដំណើរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង។

ចំពោះមុខនៃការរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះ ក្រសួងសុខាភិបាលកម្ពុជាសូមដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ៕

Share

Image
Image
Image