loader

ប្រទះឃើញថាសលោហៈនៅប្រាសាទអង្គរវត្ត

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈកប់ក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។

នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។

បើតាមអាជ្ញាធរជាតិអប្សរាដដែរ ថាសលោហៈនេះមានទំហំអង្កត់ផ្ចិត ៦២ ស.ម ជម្រៅបាតថាស ៣ ស.ម។ ថាសនេះមានផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗពទ័្ធជុំវិញ។

ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រទះឃើញថាសលោហៈ។រូបភាពហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។

 

ដោយឡែកនៅលើផ្ទៃថាសទាំងមូលនេះ ពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចកំណត់ពីអាយុកាលនៃវត្ថុមួយនេះបានច្បាស់លាស់ទេ។

បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកថាសលោកហៈនេះ មករក្សាទុកជាបណ្តោះអាសន្ននៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះ មុននឹងលាងសម្អាត ជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ហិង្សាលើស្ត្រីអ្នកសារព័ត៌មានត្រូវបានយូណេស្កូរំលេចក្នុងយុទ្ធនាការ៨ថ្ងៃ

អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានរៀបចំធ្វ[...]

អព្យាក្រឹតភាពកម្ពុជាក្នុងនាមប្រធានអាស៊ានស្ថិតក្នុងមន្ទិលសង្ស័យ

នៅសល់មិនដល់១ខែទៀតទេ កម្ពុជានឹងក្លាយជាប្រធានប្[...]

អាជ្ញាធរខេត្តកំពង់ឆ្នាំងដកហូតព្រៃលិចទឹកបានចំនួនជាង ២ពាន់ហិកតាក្នុងតំបន់៣

គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ដល់បច្ចុប្បន្នអា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x