en     km
en     km

​និស្សិតកម្ពុជាសិក្សានៅអាមេរិកកើនឡើងទោះបីមានការរាតត្បាតជំងឺកូវីដ-១៩

Share

ភ្នំពេញ៖ យ៉ាងហោចណាស់មាននិសិ្សតកម្ពុជាចំនួន ៨៤៨នាក់បានទៅសិក្សានៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១នេះ ដែលចំនួននេះមានការកើនឡើង១៤,៣% បបើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន៧៤២នាកើ។ នេះបើតាមរបាយការណ៍ Open Doors ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៣​ ខែវិច្ឆិកាឆ្នាំ២០២១។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ចំនួននេះបានរក្សាកំណើនជាវិជ្ជមានដែលរយៈពេល ៧ ឆ្នាំកន្លងមកនេះ និស្សិតកម្ពុជាបានទៅសិក្សានៅសហរដ្ឋអាមេរិកច្រើន បើទោះបីជានៅទីនោះមានការរាតត្បាតជំងឺកូវីដ-១៩ ខ្លាំងយ៉ាងណាក្តី។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាឱ្យដឹងថា ការសិក្សារបស់និសិ្សតកម្ពុជានៅសហរដ្ឋអាមេរិកមានចំនួនច្រើនជាដំណឹងល្អមួយសម្រាប់ពួកគេក្នុងការទទួលបានជំនាញថ្មីៗ ចំណេះដឹង និងបទពិសោធន៍ សម្រាប់ជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាពេលបញ្ចប់ការសិក្សាពីអាមេរិក។

សហរដ្ឋអាមេរិក គឺជាគោលដៅទី១នៅក្នុងពិភពលោកសម្រាប់និស្សិតអន្តរជាតិ ដោយមាននិសិ្សតចំនួនជាង៩១ម៉ឺននាក់ បានសិក្សានៅអាមេរិកក្នុងឆ្នាំសិក្សា២០២០-២០២១នេះ។

សិស្ស និសិ្សតកម្ពុជាកំពុងសួរព័ត៌មានទាក់ទងការសិក្សានៅអាមេរិក។រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា។

 

ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាចំណែកមួយធ្វើឱ្យចំនួននិស្សិតមានការធ្លាក់ចុះចំនួន ១៥% ពីឆ្នាំ២០១៩-២០២០ ប៉ុន្តែចំនួននិស្សិតកម្ពុជាសិក្សានៅអាមរិកមានកំណើនទៅវិញ។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជំរុញឱកាសសិក្សានៅក្នុងសហរដ្ឋអាមេរិកសម្រាប់ប្រជាជនកម្ពុជា តាមរយៈមជ្ឈមណ្ឌលអប់រំអាមេរិកEducation និងAmerican Spaces មានទីតាំងនៅខេត្តសៀមរាម បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ។

ការអប់រំអន្តរជាតិនេះ បានលើកកម្ពស់នូវទំនាក់ទំនងយូរអង្វែង និងមានការផ្លាស់ប្តូរចំណេះដឹងរវាងសហគមន៍ក្នុងសហរដ្ឋអាមេរិក និងប្រទេសនានានៅទូទាំងពិភពលោក។ និសិ្សតអន្តរជាតិធ្វើឱ្យថ្នាក់រៀន សាលារៀន និងសហគមន៍មានភាពចម្រុះច្រើន ហើយភាពចម្រុះនេះបន្តយូរអង្វែង បន្ទាប់ពីពួកគេត្រឡប់ទៅមាតុភូមិវិញ៕

Share

Image
Image
Image