loader

រដ្ឋាភិបាលកម្ពុជាប្រកាសបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១

នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកានេះ រដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានចូលរួមបើកកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើប្រធានបទ សេដ្ឋកិច្ច និងធុរកិច្ច ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបផងដែរ។

កិច្ចប្រជុំស្ដីពី សេដ្ឋកិច្ច និងធុរកិច្ចនេះ ជាព្រឹត្តិការណ៍លើកទី១ និងជាព្រឹត្តិកាណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប មានគោលបំណង «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០»។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា បានបន្ដឱ្យដឹងថាកម្ពុជាមានក្រសួងពាណិជ្ជកម្មជាអ្នករៀបចំ និងសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា មូលនិធិអាស៊ី-អឺរ៉ុប ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូពាក់ព័ន្ធ។

សូមបញ្ជាក់ថា វេទិកានេះក៏ជាផ្នែកមួយនៃការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជាតិ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ហិង្សាលើស្ត្រីអ្នកសារព័ត៌មានត្រូវបានយូណេស្កូរំលេចក្នុងយុទ្ធនាការ៨ថ្ងៃ

អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានរៀបចំធ្វ[...]

អព្យាក្រឹតភាពកម្ពុជាក្នុងនាមប្រធានអាស៊ានស្ថិតក្នុងមន្ទិលសង្ស័យ

នៅសល់មិនដល់១ខែទៀតទេ កម្ពុជានឹងក្លាយជាប្រធានប្[...]

អាជ្ញាធរខេត្តកំពង់ឆ្នាំងដកហូតព្រៃលិចទឹកបានចំនួនជាង ២ពាន់ហិកតាក្នុងតំបន់៣

គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ដល់បច្ចុប្បន្នអា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x