en     km
en     km

ចិននិងអាមេរិកនឹងបន្ធូរបន្ថយការរឹតបន្តឹងលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរបស់គ្នាទៅវិញទៅមក

Share

ទីភ្នាក់ងារសារព័ត៌មានអេភីរាយការណ៍នៅថ្ងៃពុធថា​ ប្រទេសចិននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាបន្ធូរបន្ថយការរឹតបន្តឹងលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរបស់គ្នាទៅវិញទៅមក ស្របពេលមានការសម្រួលបន្តិចបន្តួចចំពោះភាពតានតឹងរវាងភាគីទាំងពីរ។

កាសែតផ្លូវការរបស់ចិន ឆាយណា ដេលី បានឱ្យដឹងនៅថ្ងៃពុធដដែលថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចមុនកិច្ចប្រជុំកំពូលទល់មុខគ្នាពីចម្ងាយ រវាងមេដឹកនាំចិន ស៊ី ជីនពិង និងប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន។

សារព័ត៌មាននេះបានរាយការណ៍ទៀតថា នៅក្រោមកិច្ចព្រមព្រៀងខាងលើ សហរដ្ឋអាមេរិកនឹងចេញទិដ្ឋាការចូលច្រើនដងសម្រាប់រយៈពេល0១ឆ្នាំ ឱ្យបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចិន ហើយនឹងចាប់ផ្តើមដំណើរការភ្លាមៗ ដើម្បីដោះស្រាយបញ្ហា«ថេរវេលានៃស្ថានភាព»។

ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍ដដែល ប្រទេសចិននឹងឆ្លើយតបវិញ ដោយផ្តល់ការចាត់ចែងស្មើភាពគ្នាដល់អ្នកសារព័ត៌មានអាមេរិក នៅពេលណាដែលគោលនយោបាយរបស់សហរដ្ឋអាមេរិកចូលជាធរមាន ហើយភាគីទាំងពីរនឹងចេញទិដ្ឋាការប្រព័ន្ធផ្សព្វផ្សាយ សម្រាប់អ្នកដាក់ពាក្យថ្មី ដោយ«ផ្អែកលើច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ»៕

យោង៖ https://apnews.com/article/joe-biden-business-china-media-xi-jinping-fae4c3b04b0134bb747cac846094b84b

Share

Image
Image
Image