en     km
en     km

របាយការណ៍ឆ្នាំ ២០២១៖ ស្ត្រីអ្នកកាសែតម្នាក់ក្នុងចំណោម ៨១ នាក់រងការបៀតបៀនផ្លូវភេទ

Share

(ភ្នំពេញ)៖ យ៉ាងហោចណាស់អ្នកសារព័ត៌មានប្រមាណ ៨១ នាក់ បានរងអំពើហិង្សាផ្លូវកាយ ការគម្រាមកំហែង ការឃាត់ខ្លួនសួរចម្លើយពីសមត្ថកិច្ច និងរងបណ្តឹងតាមផ្លូវតុលាការ ដែលបានកើតឡើងក្នុងឆ្នាំ២០២១នេះ។ ក្នុងនោះអ្នកសារព័ត៌មានស្រ្តីម្នាក់ត្រូវរងការបៀតបៀនផ្លូវភេទក្នុងអំឡុងបំពេញការងារ។
នេះជាការឱ្យដឹងពីលោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាក្នុងឱកាសថ្លែងពីបញ្ហាប្រឈមរបស់អ្នកកាសែត ក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រសួងព័ត៌មានស្ដីពី “ការអនុវត្តវិជ្ជាជីវ: និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា” នាសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។លោកឱ្យដឹងបន្ថែមថា សកម្មភាពដែលចាត់ទុកថាជាការបៀតបៀនផ្លូវភេទ មានជារូបភាពខុសៗគ្នា អាចជាការប្រព្រឹត្តិទៅលើរាងកាយ ពាក្យសម្ដី ឬកាយវិការ ដែលធ្វើឱ្យជនដែលត្រូវបានគេបៀតបៀនមានអារម្មណ៍ថាអាម៉ាសមុខ ភិតភ័យ ឬអាក់អន់ចិត្ត។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលក្នុងឱកាសប្រារព្ធទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧកិ្រដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន បានរំលឹកឡើងវិញនូវការបាត់បង់អាយុជីវិតអ្នកសារព័ត៌មានយ៉ាងហោចណាស់ ១៧ នាក់ចាប់តាំងពីឆ្នាំ១៩៩៣។ មូលហេតុនៃការបាត់បង់ជីវិតរបស់អ្នកសារព័ត៌មានភាគច្រើន ដោយសារការធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធបុគ្គលមានអំណាច ការធ្វើព័ត៌មានស៊ើបអង្កេត និងការរាយការណ៍អំពើពុករលួយពាក់ព័ន្ធមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងស្ថាប័នយោធា៕

រូបភាព៖

Share

Image
Image
Image