en     km
en     km

កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងកីឡាមនុស្សធម៌ និងទេសចរណ៍

Share

ទិវារត់ប្រណាំងពាក់កណ្ដាលកីឡាម៉ារ៉ាតុង  នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅមុខបរិវេណប្រាសាទអង្គរវត្ត  នាខេត្តសៀមរាប។ បើតាមរដ្ឋបាលខេត្តបានឱ្យដឹងថា ព្រឹត្តិការកីឡានេះ គឺដើម្បីគៀរគរថវិកាដល់ជនពិការដោយសារមីន អង្គការមនុស្សធម៌ មន្ទីរពេទ្យកុមារអង្គរ​ ពេទ្យគន្ធបុប្ពា និងកាកបាទក្រហមកម្ពុជា ជាពិសេសជំរុញវិស័យទេសចរណ៍ក្នុងស្រុកឡើងវិញ។

បើតាមរដ្ឋបាលខេត្តសៀមរាបដដែល ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ គឺមានកំណត់ចំនួនអ្នកចូលរួម  គឺត្រឹមតែ២៥០០នាក់តែប៉ុណ្ណោះ រៀបចំឡើងតាមនិយាមប្រក្រតីភាពថ្មីស្តង់ដា SOP និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការពារកូវីដ-១៩ ដែលមានការបែងចែកចំនួនអ្នកចូលរួមប្រកួត រត់ដូចជា ៖ចម្ងាយ ២១ គីឡូម៉ែត្រ សម្រាប់អាយុ១៦ឆ្នាំឡើង ចម្ងាយ ១០គីឡូម៉ែត្រ សម្រាប់អាយុ១៣ឆ្នាំឡើង ចម្ងាយ៥ គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ សម្រាប់អាយុ០ឆ្នាំឡើងទៅ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុង ឆ្នាំ២០២១ នេះ គឺជាលើកទី២៦ ហើយការចុះ ឈ្មោះសម្រាប់ចូលរួមរត់គឺរហូតដល់ថ្ងៃ ១ ខែ ធ្នូ ឆ្នាំ២០២១ខាងមុខ៕

Share

Image
Image
Image