loader

កីឡាការនីកម្ពុជា ឈ្នះការប្រកួតដណ្ដើមមេដាយមាសពិភពលោកនៅប្រទេសអេស្ប៉ាញ

កីឡាការនីកម្ពុជាលោកស្រី អ៊ុក ស្រីមុំ បានយកឈ្នះការប្រកួតដណ្ដើមមេដាយមាសពិភពលោកក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ ២០២១ នៅទីក្រុង សានតា ស៊ូសាន់ណា (Santa Susanna) ប្រទេសអេស្ប៉ាញ ដែលការប្រកួតធ្វើឡើងរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១២ ខែ វិច្ឆិកា ដល់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២១។

(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ការប្រកួតជ្រើសរើសជើងឯកកីឡាប៉េតង់ពិភពលោកផ្នែកនារី នៅទៅក្រុង សានតា ស៊ូសាន់ណា (Santa Susanna) ប្រទេសអេស្ប៉ាញ កីឡាការនីកម្ពុជាគឺលោកស្រីអ៊ុក ស្រីមុំ បានក្លាយជាកីឡាការនីកម្ពុជាតែម្នាក់គត់ដែលឈ្នះមេដាយមាសពីការប្រកួតយ៉ាងស្វិតស្វាញលើប្រភេទវិញ្ញាសាបោះប៊ូលផ្នែកនារី៣ទល់៣ វាយយកពិន្ទុក្នុងប្រទេសនេះ។

នៅមុនពេលឈ្នះមេដាយមាសពិភពលោក កីឡាការនីរូបនេះបានយកឈ្នះគូប្រកួតដែលជាកីឡាការិនីកាណាដាក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២៥ទល់១៨ និងឈានទៅវគ្គផ្តាច់ព្រ័ត្រ បានបន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៧ទល់២៩។ ជ័យជម្នះនេះ បានធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ បន្ទាប់ពីកីឡាការិនី កែ ឡេង ដែលជាអតីតវីរកីឡាការនីបោះប៉ូលដ៏ឆ្នើមប្រចាំកម្ពុជាឈ្នះមេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នាក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ។

ក្រោយយកឈ្នះជ័យលាភីលើការប្រកួតកីឡាជើងឯកពិភពលោកបួនលើកជាប់គ្នានេះ បានធ្វើឱ្យកម្ពុជាទទួលបានការប្រសិទ្ធនាមពីសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិថា “ជាមហាអំណាចលើប្រភេទកីឡាប៉េតង់”។ ហើយនេះជាឆ្នាំទី៥នៃការឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុរបស់កម្ពុជា ដោយមិនទាន់មានប្រទេសណាក្រៅពីកម្ពុជានៅលើពិភពលោកធ្វើបានបែបនេះនៅឡើយទេ។

ជាមួយគ្នានេះដែរ ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាលោក ស សុខា សំដែងក្ដីសោមនស្សជាខ្លាំងដែលកម្ពុជាមានតំណាងស្ត្រីដែលជាវីរកីឡាការនីដ៏ឆ្នើមអាចយកឈ្នះ និងដណ្ដើមមេដាយមាសពីសំណាក់អេស្ប៉ាញដែលជាម្ចាស់ផ្ទះ។ លោកបានឱ្យដឹងថា “នេះគឺជាមោទនភាព និងជោគជ័យដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់កម្ពុជា ដែលកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានដណ្តើមយកឈ្នះមេដាយមាសប៉េតង់ពិភពលោក ជូនជាតិ ក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួមការប្រកួតយ៉ាងស្វិតស្វាញ”។

គិតត្រឹមឆ្នាំ២០២១ កីឡាការនីអ៊ុក ស្រីមុំ  បានចូលរួមប្រកួតកីឡាជើងឯកពិភពលោក និងឈ្នះមេដាយមាសចំនួន០២គ្រឿង មួយនៅប្រទេសប៊ែកហ្ស៊ិកឆ្នាំ២០១៧ និងមួយទៀតនៅប្រទេសអេស្ប៉ាញឆ្នាំ២០២១ និងមេដាយសំរិទ្ធ ០៣គ្រឿងពីប្រទេសបារាំង ចិន និងកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅចូលរួមព្រឹត្តិការណ៍ពិភពលោក។ ក្នុងនោះក្រុមកីឡាការិនី ៤រូប បានចេញដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា។​ ខណ:ក្រុមបុរស គ្រោងចេញដំណើរនៅថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីត្រៀមការប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៩-២១ ខែវិច្ឆិកាខាងមុខ។ បេសកកម្មនេះ ដឹកនាំដោយលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕

រូបភាព៖

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x