កិច្ចពិភាក្សាស្តីពីអាកាសធាតុ ក្នុងសន្និសីទអង្គការសហប្រជាជាតិ បានបិទនៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ដោយមានការព្រមព្រៀងគ្នាលើកិច្ចប្រឹងប្រែងដើម្បីកំណត់មិនឱ្យសីតុណ្ហភាពពិភពលោកឡើងលើសពី ១,៥ អង្សាសេ បើធៀបទៅនឹងកម្រិតមុនសម័យឧស្សាហកម្ម។
ទីភ្នាក់ងារសារព័ត៌មានក្យូដូរាយការណ៍ពីរឿងនេះ ដោយពន្យល់ថា ការរកឃើញឯកភាពនៅពេលនោះគឺដោយសារមានការសម្របសម្រួលនៅនាទីចុងក្រោយលើបញ្ហាថាមពលធ្យូងថ្ម។
ខណៈដែលជិតបញ្ចប់សន្និសីទរយៈពេលពីរសប្តាហ៍នៅទីក្រុងគ្លាសហ្កូវ ដែលត្រូវបានពន្យារពេល១ថ្ងៃបន្ថែម អ្នកចូលរួមមកពីជិត២០០ប្រទេសក៏បានយល់ស្របគ្នាដែរថា ការបង្កើនល្បឿនសកម្មភាពគឺជារឿងចាំបាច់ក្នុងទសវត្សរ៍នេះ ដើម្បីដោះស្រាយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅទូទាំងសាកលលោក។
កិច្ចព្រមព្រៀងនៅឯសន្និសីទស្ដីពីអាកាសធាតុ ដែលត្រូវបានគេស្គាល់ថាកុប២៦ (26th Conference of the Parties to the United Nations Framework Convention on Climate Change/COP26) ត្រូវបានរកឃើញ បន្ទាប់ពីប្រទេសឥណ្ឌា និងបណ្តាប្រទេសដែលពឹងផ្អែកលើធ្យូងថ្មផ្សេងៗទៀត បានលើកឡើងពីការជំទាស់របស់ខ្លួននៅក្នុងការប្រើប្រាស់ភាសា ដោយប្ដូរពី«ការលុបបំបាត់»ថាមពលធ្យូងថ្ម ឱ្យមកជា«ការកាត់បន្ថយ»ថាមពលធ្យូងថ្មវិញ៕
—
យោង៖ https://english.kyodonews.net/news/2021/11/dea47def814c-climate-talks-agree-on-15-c-cap-efforts-with-last-minute-compromise.html