en     km
en     km

​គណបក្ស​នយោបាយ​នៅ​កម្ពុជា​សាទរ​ជ័យជម្នះ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​

Share

samranisy-ung-san-suji-cover
លោកសម រង្ស៊ី ថតជាមួយលោកស្រីអ៊ុងសាន ស៊ូជី ក្នុងឆ្នាំ ២០១៣

​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ ដែល​បាន​តាមដាន​ការ​បោះ​ឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ប្រាប់​វិទ្យុ​ស្រី្ត​ នៃ​WMC​ នៅ​ថ្ងៃ​ទី​១០​ខែវិច្ឆិកា​នេះ​ថា​ គណបក្ស​ខ្លួន​គាំទ្រ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នៅ​មី​យ៉ា​ន​ម៉ា​ ខណៈ​គណបក្សប្រឆាំង​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ កំពុង​ទទួល​បាន​សំឡេង​គាំទ្រ​ភ្លូកទឹកភ្លូកដី​ នៅ​ក្នុង​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​អំណាច​យោធា​មួយ​នេះ​។​

​ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​បាន​ចាត់​ទុក​ថា​ ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ និង​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​៨​ ខែវិច្ឆិកា​ ២០១៥​ នៅ​ប្រទេស​ភូមា​ គឺជា​ដំណឹង​ល្អ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ទូ​ទាំង​ពិភពលោក​ ជា​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​។​

​ចំណែក​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​ សួន​ សេរីរ​ដ្ឋា​ វិញ​ក៏​បាន​គាំទ្រ​ចំពោះ​ជ័យជម្នះ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ផង​ដែរ​ ដោយ​លោក​បាន​និយាយ​ថា​ ជោគជ័យ​របស់​បក្ស​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ គឺ​កើត​ចេញពី​ung san suji-01គោលនយោបាយ​ដ៏​រឹង​មាំ​របស់​បក្ស​លោកស្រី​ ដែល​តស៊ូ​ក្រាញននៀល​មិន​រត់​ចោល​អ្នកគាំទ្រ​ ទោះបីជា​ធ្លាប់​ត្រូវ​បាន​របប​យោធា​ចាប់​ឃុំខ្លួន​ក្នុង​គេហដ្ឋាន​ក៏​ដោយ​ ។​

​លោក​ សួន​ សេរីរ​ដ្ឋា​ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​ជ័យជម្នះ​ជា​បណ្ដោះអាសន្ន​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ នៅ​ពេល​នេះ​ គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ឲ្យ​យល់​ពី​សិទ្ធិ​សេរីភាព​ យល់​ពី​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួនឯង​ ដើម្បី​ឈាន​ដល់​ការ​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​ ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​ និង​អាច​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​។​ «​វា​គឺជា​សញ្ញា​សម្រាប់​មេដឹកនាំ​ផ្តាច់​នៅ​អាស៊ី​អាគ្នេយ៍​ អ្នក​ដែល​ក្រាញ់​អំណាច​ទាំងអស់​ហ្នឹង​ ឲ្យ​សម្លឹង​មើល​ថា​ រលក​នៃ​អំណាច​របស់​ពលរដ្ឋ​គឺជា​មធ្យម​បាយ​ និង​ជា​អាវុធ​ដ៏​មុត​ស្រួច​តែ​មួយ​គត់​ដែល​ត្រូវ​បញ្ចប់​អំណាច​ផ្តាច់​ការ​របស់​ពួក​មេដឹកនាំ​ផ្តាច់​ការ​ ដែល​ចង់​ក្រាញ់​សម្រាប់​តែ​ខ្លួនឯង​។​ អ​ញ្ចឹ​ង​!​វា​គឺជា​សញ្ញា​មួយ​ដែល​ហ្នឹង​អាច​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​ធ្វើការ​ផ្លាស់​ប្តូរ​ឲ្យ​បាន​សម្រេច​ដូច​សុ​បន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​បានជា​យូរ​មក​ហើយ​»​។​

​រីឯ​ លោក​ សាម​ អ៊ី​ន​ អ្នកនាំពាក្យ​គណបក្ស​ប្រជា​ធិ​តេ​យ្យ​មូលដ្ឋាន​លើក​ឡើង​ថា​៖​ «​ការ​បោះ​ឆ្នោត​នៅ​ភូមា​គឺជា​ជោគជ័យ​មួយ​សម្រាប់​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​តំបន់​អាស៊ាន​ ហើយ​ជា​រឿង​ល្អ​មួយ​សម្រាប់​ប្រទេស​អាស៊ាន​ ហើយ​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ អ្វី​ដែល​យើង​សង្កេត​ឃើញ​គឺ​មានការ​ចូលរួម​យ៉ាង​សកម្ម​ ប្រកបដោយ​ក្តី​ខ្លាច​ហ៊ាន​របស់​ប្រជាពលរដ្ឋ​ភូមា​ ហើយ​ប្រជាជន​ភូមា​បាន​បោះ​ឆ្នោត​ជ្រើសរើស​សេចក្តី​សង្ឃឹម​ មិនមែន​បោះ​ឆ្នោត​ ជ្រើសរើស​សេចក្តី​ភ័យ​ខ្លាច​ដូច​ការ​គំរាម​របស់​លោក​ប្រ​ធានា​ធិ​ប​តេ​យ្យ​ ថេ​ន​ សេន​ នោះ​ទេ​»​។​

​ចំពោះ​ជ័យជម្នះ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​នេះ​ដែរ​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ការ​យល់​ស្រប​ និង​គាំទ្រ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ព្រោះ​លោកស្រី​មាន​លក្ខណៈ​សម​ស្រប​ជាមួយ​លទ្ធភាព​ក្នុង​ការ​ឈ្នះ​ក្នុង​ការ​ប្រកួតប្រជែង​លើក​នេះ​ ។​

លោកស្រី​ អ៊ុង​សាន​ ស៊ូ​ជី​ មេដឹកនាំ​បក្ស​ប្រឆាំង​ ​ក្នុង​ពេលធ្វើយុទ្ធនាកា​ឃោសនាបោះឆ្នោត​រ
លោកស្រី​ អ៊ុង​សាន​ ស៊ូ​ជី​ មេដឹកនាំ​បក្ស​ប្រឆាំង​ ​ក្នុង​ពេលធ្វើយុទ្ធនាកា​ឃោសនាបោះឆ្នោត​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូប​នេះ​បន្ត​ថា​ លោក​សូម​កោត​ស​សើរ​ចំពោះ​សកម្មភាព​ ឬ​ក៏​ចលនា​របស់​គណបក្សប្រឆាំង​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ដែល​ធ្វើ​ឡើង​ផុស​ចេញពី​បុព្វហេតុ​ផលប្រយោជន៍​របស់​ជាតិ​មី​យ៉ា​ន់​ម៉ា​ ដែល​ផ្ទុយ​ពី​គណបក្សប្រឆាំង​នៅ​កម្ពុជា​ ដែល​ធ្វើ​អ្វី​មិន​បាន​គិត​ពី​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​នោះ​ទេ​។​ លោក​ សុខ​ ឥ​សាន​៖​ «​ខ្ញុំ​យល់​ស្រប​ និង​គាំទ្រ​ការ​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​មី​យ៉ា​ម៉ា​ ដែល​គាត់​សម្តែង​ឆន្ទៈ​របស់​គាត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ថ្មីៗ​កន្លង​មកនេះ​។​ ចំពោះ​លទ្ធភាព​ឈ្នះ​ឆ្នោត​របស់​អ្នកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ខ្ញុំ​យល់​ថា​វា​សម​ស្រប​ណាស់​សម្រាប់​ប្រទេស​ភូមា​ ព្រោះ​លោកស្រី​ស៊ូ​ជី​ បាន​គិត​ពី​បុព្វហេតុ​ផលប្រយោជន៍​ជាតិ​មី​យ៉ា​ម៉ា​របស់​គាត់​ ដោយ​ខុស​ពី​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​»​។​

​ចំណែកឯ​ លោកស្រី​ ឡាក់​ សុភាព​ ប្រធាន​គណបក្ស​ខ្មែរ​សាមគ្គី​ ក៏​សាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ប្រជាជន​មី​យ៉ា​ម៉ា​ ដែល​បាន​បោះ​ឆ្នោត​ដល់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​មាន​ស្រី្ត​ជា​ថ្នាក់ដឹកនាំ​។​ លោកស្រី​ ឡាក់​ សុភាព​ បាន​លើក​ឡើង​ពី​គុណសម្បត្តិ​របស់​ប្រទេស​ ដែល​មាន​មេដឹកនាំ​ជា​ស្ត្រី​យ៉ាង​ដូច្នេះ​ថា​ ស្រី្ត​ធ្វើការ​តស៊ូ​ក្នុង​នយោបាយ​មាន​ចំណុច​ត្រជាក់​ ហើយ​បាន​ល្អ​ជាង​បុរស​ ដោយសារ​អី​បាន​ខ្ញុំ​លើក​ហេតុផល​ចង់​បញ្ជាក់​ជូន​ ព្រោះ​កិច្ចការ​នយោបាយ​គាត់​មានការ​ប្រមូលផ្តុំ​ ហើយ​ត្រជាក់​ទៀត​ វា​ខុស​ពី​បុរស​ ហើយ​ស្ត្រី​ធ្វើ​បាន​ទាំងអស់​ កន្លែង​ណា​ដែល​បុរស​ធ្វើ​មិន​បាន​ គឺ​ស្ត្រី​ធ្វើ​បាន​។​

​សូម​បញ្ជាក់​ថា​ លទ្ធផល​បឋម​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​ទី​៩​ម្សិលមិញ​ឃើញ​ថា​ គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ បាន​ដណ្តើម​យក​ស្ទើរតែ​ទាំងអស់​នៃ​អាសនៈ​ ដែល​បាន​ប្រកាស​ដំបូង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ ខណៈ​បក្ស​ប្រឆាំង​នេះ​បាន​សម្លឹង​ឃើញ​ការ​កើនឡើង​ដ៏​ច្រើន​សម្បើម​ ដើម្បី​ជួយ​ឲ្យ​បក្ស​នេះ​ឡើង​កាន់​អំណាច​ បន្ទាប់​ពី​ការ​គ្រប់គ្រង​ដោយ​កណ្ដាប់ដៃ​យោធា​ជា​ច្រើន​ទសវត្សរ៍​មក​នោះ​៕

Share

Image
Image
Image