loader

ពិធីសាសនាការជួបជុំត្រូវបារដ្ឋាភិបាលបើកដំណើរការឡើងវិញ

នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំ ស្ដីពី ការបើក ដំណើរការឡើងវិញ នូវពិធីសាសនាការជួបជុំ និងកម្មវិធីបែបសាសនាផ្សេងៗ ​ដែលគ្រប់សាសនាទាំងអស់ នៅកម្ពុជា អាចជួបជុំប្រមូលផ្ដុំ តែត្រូវមានការរៀបចំតាមបែបគន្លងប្រក្រតីភាពថ្មី ដោយត្រូវមានការសហ ការជាមួយអាជ្ញាធរដែនដីក្នុងការរៀបចំតាមវត្ត វិហារ ស៊ូរ៉ាវ ស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិសាសនា ។ ពេលចេញចូលបរិវេណពិធី ត្រូវមិនឱ្យលើសចំនួនកំណត់របស់រដ្ឋបាលរាជធានីខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩  ដោយប្រកាន់ខ្ជាប់វិធានការ៣កុំ និង៣ការពារ។

ដោយឡែកសាសនាឥស្លាម សាសនិកអាចចូលរួមថ្វាយបង្គំជុំគ្នា នៅតាមស្នាក់ការថ្វាយបង្គំនៅរៀងរាល់ថ្ងៃសុក្របានផងដែរ។ នេះបើយោងទៅតាមគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម ដោយបន្ដឱ្យដឹងថា ត្រូវបង្ហាញកាតចាក់វ៉ាក់សាំង វាស់កម្ដៅ និងលាងសម្អាតដៃឱ្យបានល្អជាមួយសាប៊ូ អាកុលជាដើម។

សូមជម្រាបថា ក្រោយពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២១ មក រដ្ឋាភិបាលបានផ្អាកការជួបជុំផ្សេងៗ ដើម្បីបង្កាការឆ្លងកាន់តែខ្លាំង។ កាលពីដើមខែវិច្ឆិកា រដ្ឋាភិបាលបានប្រកាសបើដំណើរការឡើងវិញស្ទើគ្រប់វិស័យ លើកលែងតែសេវាកម្សាន្ដដូចជា ខារ៉ាអូខេ ក្លឹមកម្សាន្ដ រង្គសាល និងឌីស្កូតែក ដែលនឹងត្រូវបើកដំណើរការឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x