en     km
en     km

បញ្ហាសេដ្ឋកិច្ចហាក់រាំងស្ទះដំណើរកម្សាន្ដប្រជាពលរដ្ឋអំឡុងបុណ្យអុំទូកខាងមុខ

Share

នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ២០២១ ខាងមុខ គឺជាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រជាជនកម្ពុជាបានទទួលការឈប់សម្រាករយៈពេល៣ថ្ងៃ អ្នកខ្លះត្រៀម ដំណើរកម្សាន្ដទៅកាន់គោលដៅទេសចរណ៍នានា មិនថាតំបន់សមុទ្រ តំបន់ព្រៃភ្នំ និងតំបន់វប្បធម៌ ជាដើម តែអ្នកខ្លះក៏បានឱ្យដឹងថាមិនមានគម្រោងទៅណាទេ ដោយសារបញ្ហាហិរញ្ញវត្ថុ។

កញ្ញា តឹប កុម្ភៈ បុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង បានប្រាប់វិទ្យុស្ដ្រីថា ក្នុងអំឡុងពេលឈប់ សម្រាកពិធីបុណ្យអុំទូក កញ្ញាមានបំណង២ អាចទៅស្រុកកំណើត​ និងអាចទៅទស្សនាតំបន់វប្បធម៌ នៃខេត្តសៀមរាប តែកញ្ញាក៏បញ្ជាក់ថា អាស្រ័យលើស្ថានភាពនៅថ្ងៃឈប់មកដល់ដែរ។ មិនខុសពីនេះ លោក ណែម ប៉ាវ ជាបុគ្គលិកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនឯកជនមួយក៏បានប្រាប់វិទ្យុស្ដ្រីដែលថា លោកអាចទៅស្រុកកំណើត ដើម្បីជួយការងាអ្នកផ្ទះ។ ដោយឡែកលោកស្រី​ ណែម លីនដា ជាពាណិជ្ជករម្នាក់ប្រាប់ថា លោកស្រីមិនទាន់មានគម្រោងដើរកម្សាន្ដទេក្នុងអំឡុងពេលឈប់សម្រាក អុំទូកនេះ ហើយចំពោះ ប្រជាជនជាច្រើនទៀត​ដែលវិទ្យុស្ដ្រីបានសុំសម្ភាសន៍ភាគច្រើនបានឆ្លើយតបថា អាចមានដំណើរកម្សាន្ដជិតផ្ទះតិចតួច ក្នុងរាជធានីភ្នំពេញ ព្រោះជាថ្ងៃឈប់សម្រាក ណាមួយ ការរកចំណូលក្នុងអំឡុងកូវីដ១៩ មិនមានភាពល្អប្រសើរឡើងនោះទេ ទើបមិនអាចដើរកម្សាន្ត ទីឆ្ងាយបានច្រើន។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ជាពិធីបុណ្យជាតិដ៏ធំមួយ ហើយសម្រាប់ឆ្នាំនេះ ត្រូវបានផ្អាកម្ដងទៀត ដោយហេតុផលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ នេះបើតាមការលើក ឡើងរបស់សម្ដេច ស ខេង កាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២១ នៅពេលចូលរួមកម្មវិធី ចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង ដោយសម្ដេចបានបន្ដឱ្យដឹងបន្ថែមថា ដោយហេតុផលនេះតម្រូវ​​ឱ្យ​ពលរដ្ឋគ្រប់​រូបត្រូវចេះរស់នៅជា​មួយស្ថានភាពរក្សាគម្លាត អនាម័យ តាមគន្លងប្រក្រតីភាពថ្មី និងគោរពតាមវិធានសុខាភិបាល និង​​រដ្ឋាភិបាលដើម្បីទប់ស្កាត់ការចម្លង។ ការអាក់ខានមិនបានរៀបចំពិធីបុណ្យ អុំទូកនេះ មិនមែនជាលើកទី១ទេ សម្រាប់កម្ពុជា គឺក្រោមហេតុផលច្រើនយ៉ាង៕

Share

ព័ត៌មានទាក់ទង

Image