en     km
en     km

កុមារក្រីក្រជាង៦០០ នាក់ទទួលបានជំនួយសម្ភារ:សិក្សា

Share

(ព្រៃវែង)៖ យោងតាមគេហ:ទំព័រនាយកដ្ឋានផ្សព្វផ្សាយអប់រំ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងហោចណាស់កុមារក្រីក្រប្រមាណជាង៦០០ នាក់មកពីសាលាបឋមសិក្សាចំនួនបួន ទទួលបាននូវសម្ភារ:សិក្សាមួយចំនួនពីអង្គការយ័រឌែកម៉ា។

ដោយមើលឃើញពីការខ្វះខាតរបស់ សិស្សានុសិស្ស ដែលអាណាព្យាបាលមានជីវភាពខ្វះខាតក្រីក្រ អង្គការ យ័រឌែកម៉ានាថ្ងៃចន្ទនេះ បានឧបត្ថម្ភ និងចុះចែកសម្ភារៈសិក្សាមួយចំនួនដល់កុមារដែលមានជីវភាពខ្វះខាតចំនួន ៦១០ នាក់មកពីសាលាបឋមសិក្សាចំនួនបួន ដែលស្ថិតនៅក្នុងឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ការចែកសម្ភារ:សិក្សានេះធ្វើឡើងតាមរយ:លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្មោងជើង លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ព្រមទាំងលោក ជាម សុផូណា ប្រធានអង្គការ យ័រឌែកម៉ា។ សម្ភារៈសិក្សាដែលកុមារទទួលបាន ក្នុងនោះរួមមានកាតាប សៀវភៅ ប៊ិច ម៉ាសការពារ អាកុល ខ្មៅដៃ ទឹកលុប ជ័រលុប និងបន្ទាត់។  សកម្មភាពមនុស្សធម៌នេះ ជាការចូលលរួមរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសក្នុងគ្រាដ៏លំបាកនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អង្គការយ័រឌែកម៉ាជាអង្គការ ធ្វើសកម្មភាពមនុស្សធម៌មួយ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ពិសេសកុមារក្រីក្រជាច្រើនក្នុងប្រទេសកម្ពុជា៕

រូបភាពពីនាយកដ្ឋានផ្សព្វផ្សាយអប់រំ៖

  

Share

ព័ត៌មានទាក់ទង

Image