loader

ក្រសួងអប់រំកំណត់ថ្ងៃទី២៧ធ្នូជាថ្ងៃប្រលងបាក់ឌុបផ្លូវការ

(ភ្នំពេញ)៖ ក្រសួងអប់រំកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុក នូវកាលបរិច្ឆេទប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ក្រោយក្រសួងប្រកាសពិចារណាថានឹងលើកពេលប្រលងទៅដើមឆ្នាំ២០២២។

ក្នុងសេចក្ដីប្រកាសក្រសួងសម្រេចយកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃដែលសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ត្រូវប្រលងទូទាំងប្រទេស ជំនួសឱ្យថ្ងៃទី០៦ ខែធ្នូដែលជាថ្ងៃកំណត់ដំបូង។ ហើយការប្រលងគឺត្រូវបន្តអនុវត្តន៍គោល ការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

ចំពោះមូលហេតុនៃការប្រែប្រួលកាលបរិច្ឆេទនេះ មិនបានបញ្ជាក់ឱ្យដឹងពីក្រសួងទេ។ តែទោះជាយ៉ាងណា បើតាម លោក ហង់ ជួនណារ៉ុន ដែលជារដ្ឋមន្ត្រីក្រសួងអប់អប់រំយុវជន និងកីឡាកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ធ្លាប់ឱ្យដឹងតាមរយ:ដំណើរទស្សន:កិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននៃសាកលវិទ្យាល័យជាតិគ្រប់គ្រងថា គឺដើម្បីទុកឱកាសឱ្យសិស្សានុសិស្សអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនប្រលង។

សូមរំលឹកថា កាលដើមឡើយ ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នៅថ្ងៃទី៦ធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨និង២៩ ធ្នូឆ្នាំ២០២១៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ ការបំបែកសំណុំរឿងលោក កឹម សុខា ការចរចាតាមផ្លូវនយោបាយជាកូនសោរបន្ថយភាពតានតឹង

សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា បានអូសបន្ល[...]

សវនាការលោក កឹម សុខា ត្រូវលើកពេល ខណៈមេធាវីរដ្ឋាភិបាលថាបើចង់បញ្ចប់រឿងឆាប់លុះត្រាជនជាប់ចោទទទួលស្គាល់កំហុស

សាលាដំបូងរាជធានីភ្នំពេញបានបន្តលើកពេលសវនាការលោ[...]

វិស័យធនាគារបញ្ជ្រាបចំណេះដឹងមូលដ្ឋានអំពីវិស័យហិរញ្ញវត្ថុដល់ដល់អ្នកសារព័ត៌មាន

វិស័យធនាគារនៅកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលមូ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x