en     km
en     km

សិល្បះយីកេគ្រោងបើកសម្ដែងជាថ្មីក្នុងពិធីបុណ្យអុំទូកខាងមុខ

Share

ក្រុមយីកេភូមិនីពេជបានសាងសងរោងសម្ដែងល្ខោនយីកេ ដើម្បីអបអរបុណ្យអុំទូក និងអំពាវនាវឱ្យ អ្នកប្រើបណ្ដាណសង្គមជួយផ្សព្វផ្សាយបន្ដ។

ពេលមានវិបត្តិជំងឺសកលពាសពេញពិភពលោក ការជួបជុំ ការរៀបចំពីធីប្រមូលផ្ដុំដែលមានមនុស្ស ចូលរួមច្រើន បានបិទជាបន្តបន្ទាប់ ជាហេតុនាំឱ្យការរៀបចំព្រឹត្តិការណ៍ផ្សេងៗបានបិទផ្អាកដូចគ្នា។ ទោះយ៉ាងណាបន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ការហាមប្រាម សកម្មភាពទាំងនេះ ក៏បានបើកឱ្យមានសេរីភាពឡើងវិញ។

ការសម្ដែងរបស់សិល្បះករគ្រប់ទម្រង់បានចាប់ផ្ដើមបន្តិចម្ដងៗហើយ​ បើចាប់អារម្មណ៍ទៅលើសិល្បះយីកេ ឃើញថាក្រុមយីកេភូមិនីពេជ ក្នុងឱកាសព្រះរាជពីធីបុណ្យអុំទូកខាងមុខ បានសាងសងរោងសម្ដែងយីកេ ក្រុមរបស់ខ្លួន ព្រមទាំងហាត់សមសម្ដែងសាជាថ្មី ក្នុងរឿង នាងមុជលិន្ទ ក្រោយពីខកខានសម្ដែងយ៉ាងយូរ​ក្នុងគោលបំណងដើម្បីអបអរពិធីបុណ្យជាតិមួយនេះ ទោះបីជារដ្ឋាភិបាលមិនបានរៀបចំអុំទូកក៏ដោយ។ នេះបើតាមការឱ្យដឹងពីហ្វេសប៊ុកមួយ ឈ្មោះ សុភារិទ្ធ ស៊ីយ៉ុន។

សូមជម្រាបថា យីកេជាទម្រង់សិល្បះល្ខោនដែលផ្ដោតលើចង្វាក់ ស្គរយីកេច្រៀង និងរាំ។ មរតកវប្បធម៌យីកេមានដើមកំណើតចេញពីខេត្តតាកែវ ដែលមានឧបករណ៍ភ្លេងដូចជាស្គរយីកេ ទ្រអ៊ូ ឃឹមតូច ឃឹមធំ ខ្លុយ និងស្រឡៃ តែក៏អាស្រ័យលើសមត្ថភាពរបស់ក្រុមសម្ដែងផងដែរ អាចមានសមាជិក និងលេងឧបករណ៍ភ្លេងទាំងនេះបានប៉ុណ្ណា។ នេះបើយោងតាមឯកសាររបស់បណ្ឌិត សំ សំអាង អធិការបតីនៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា៕

Share

Image
Image
Image