en     km
en     km

មន្ត្រីអាមេរិកថាអ៊ីរ៉ង់រឹបអូសកប៉ាល់ដឹកប្រេងរបស់វៀតណាម

Share

ដោយយោងតាមមន្ត្រីសហរដ្ឋអាមេរិកនាក់ ទីភ្នាក់ងារសារព័ត៌មានអេភី នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា បានរាយការណ៍ឱ្យដឹងថា កាលពីខែមុន ប្រទេសអ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងដែលចងទង់ជាតិវៀតណាមនៅឈូងសមុទ្រអូម៉ង់ ហើយរហូតដល់ពេលនេះ នៅតែរក្សាកប៉ាល់នោះទុក។

ការណ៍នេះបង្ហាញពីការបង្កហេតុថ្មីបំផុតនៅក្នុងដែនទឹកនៃតំបន់មជ្ឈិមបូព៌ា ស្របពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកលេចឡើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលនៅទីក្រុងតេអេរ៉ង់។

អេភីរៀបរាប់ថា ទាហានដែលជាឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ បានចូលគ្រប់គ្រងនាវា អិមវី ស៊ូធីស ដោយការគំរាមបាញ់សម្លាប់។ អ្នកវិភាគសង្ស័យថា ជនយាននោះបានព្យាយាមដឹកប្រេងឆៅអ៊ីរ៉ង់ដែលរងទណ្ឌកម្ម មកកាន់តំបន់អាស៊ី។ កងកម្លាំងសហរដ្ឋអាមេរិកបានតាមដានការរឹបអូសកប៉ាល់នោះ ប៉ុន្តែនៅទីបំផុត មិនបានចាត់វិធានការទេ ដោយសារតែនាវាបានចរចូលក្នុងដែនទឹកអ៊ីរ៉ង់បាត់ទៅហើយ។

អ៊ីរ៉ង់​បានអបអរសាទរការ​ចាប់​​កប៉ាល់នោះតាមរយៈ​ខ្សែវីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​ត្រូវបាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​នៅមួយ​ថ្ងៃ​មុន​ខួប​លើក​ទី ៤២ នៃ​ការចូលកាន់កាប់​ស្ថានទូតសហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង Tehran កាលពីឆ្នាំ១៩៧៩។

មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​​អត្ថាធិប្បាយ​ទេ រីឯមន្ត្រីសហរដ្ឋអាមេរិកទាំងពីរនាក់ដែលបានបញ្ចេញព័ត៌មាននេះប្រាប់អេភីកាលពីថ្ងៃពុធ បាននិយាយក្នុងលក្ខខណ្ឌអនាមិក ស្របពេលដែលមានការប៉ុនប៉ងចាប់ផ្តើមកិច្ចចរចាឡើងវិញ ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក។

ការចរចារបានជាប់គាំងនៅទីក្រុងវីយែន ចាប់តាំងពីអ៊ីរ៉ង់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលមានជំហររឹងរូស ឈ្មោះ អ៊ីប្រាហ៊ីម រ៉េស្ស៊ី ក្នុងខែមិថុនា។ ការណ៍នេះបានអនុញ្ញាតឱ្យអ៊ីរ៉ង់បន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលលោកខាងលិចមើលឃើញថាជាភាពអាសន្ន៕

យោង៖ https://apnews.com/article/business-middle-east-iran-dubai-united-arab-emirates-e7a3fcffe592a6e5d14ed177daea051a

Share

ព័ត៌មានទាក់ទង

Image