en     km
en     km

ក្រុមស្ដ្រី៦នាក់គ្រោងបើវគ្គបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យាដល់កុមារ៣០នាក់នៅបាត់ដំបង

Share

ដោយមើលឃើញពីភាពខ្វះខាតនៃអ្នកជំនាញព័ត៌មានវិទ្យានៅក្នុងទីផ្សារ ក្រុមស្ដ្រី៦នាក់ ដែលទទួលបាន​ការគាំទ្រពីគម្រោង westeam ជំនួយពីស្ថានទូតអាមេរិកបានគ្រោងបើកវគ្គបណ្ដុះបណ្ដាលដល់កុមារ ប្រមាណ៣០នាក់ នៅខេត្តបាត់ដំបង។

ក្រុមស្ដ្រីវ័យក្មេង៦នាក់ បានចាប់ដៃគ្នាបើកវគ្គបណ្ដុះបណ្ដាលដល់កុមារប្រមាណ៣០នាក់ នៅខេត្ត បាត់ដំបង ដោយឥតគិតថ្លៃលើផ្នែកព័ត៌មានវិទ្យា ដោយផ្ដោតលើកគោលការណ៍មនុស្សយន្ដ និងកូដកុំព្យូទ័រ។ តែយ៉ាងណាចំពោះកុមារនៅខេត្តបាត់ដំបង ចំនួន៣០នាក់ នេះតម្រូវឱ្យចេះភាសាអង់គ្លេស និងមានអាយុចាប់ពី១២ ដល់១៨ឆ្នាំ ព្រមទាំងមាន ចំណូលចិត្តសិក្សាលើផ្នែកព័ត៌មានវិទ្យាផងដែរ។ នេះបើតាមសារព័ត៌មានក្នុងស្រុកថ្មីៗ ដែលបានលើក ពីស្ដ្រីអ្នកដឹកនាំក្រុមសម្រាប់បណ្ដុះបណ្ដាលកុមារនៅខេត្តបាត់ដំបងនេះ បានបន្ដដោយស្រង់សម្ដីរបស់ គាត់មកបង្ហាញថា “ពួកខ្ញុំគិតថា ដើម្បីបង្កើនការចូលចិត្តរបស់កុមារទៅលើផ្នែកបច្ចេកវិទ្យា គឺយើងត្រូវណែនាំឲ្យគាត់ស្គាល់របស់ទាំងអស់ហ្នឹង (បច្ចេកវិទ្យា)ពីក្មេង ដើម្បីកុំឲ្យវាយឺតសម្រាប់ពួកគាត់ ព្រោះទម្រាំចប់ទី១២ មកសិក្សានៅភ្នំពេញ ទើបគាត់ស្គាល់”។

តាមសារព័ត៌មានដដែលខាងលើបានបន្ដលើកពីស្ដ្រីអ្នកដឹកនាំក្រុម ឈ្មោះ កញ្ញា ផាន ស្រីរិទ្ធិ ថា ការណ៍ដែលក្រុមរបស់ខ្លួន​ ផ្តោតការអប់រំកុមារឱ្យស្គាល់ពីបច្ចេកវិទ្យា ដែលហាក់ប្លែកពីការបណ្តុះបណ្តាលដទៃ ដែលភាគច្រើនផ្តោតទៅលើអនាម័យ ការថែទាំសុខភាព និងបណ្តុះការអានជាដើម ព្រោះកញ្ញា​ញាមើលឃើញពីភាពខ្វះខាតនៃអ្នកជំនាញព័ត៌មានវិទ្យានៅក្នុងទីផ្សារ។

ទាក់ទងរឿងនេះ វិទ្យុស្ដ្រីបានសុំការឆ្លើយតបបន្ថែម ជាមួយប្រធានមន្ទីរអប់រំខេត្តបាត់ដំបង លោក យី សុខគី តែលោកមានការប្រជុំជាមួយអភិបាលខេត្ត មិនទាន់បានឆ្លើយតបសំណួរជាមួយវិទ្យុស្ដ្រី នៅឡើយទេ។

សូមជម្រាបថា គម្រោងវគ្គបណ្ដុះបណ្ដាលដល់កុមារនៅខេត្តបាត់ដំបង គឺបានទទួលការគាំទ្រពីស្ថានទូតអាមេរិក តាមរយៈគម្រោង Westeam នឹងមានគ្រូបង្គោលចំនួន១០នាក់ ចុះទៅបង្រៀនកុមារ។ ផ្អែកតាមថ្មីៗ កញ្ញា ស្រីរិទ្ធិ ដែលជាអ្នកដឹកនាំក្រុមថា គ្រូបង្គោលទាំង១០នាក់ ជានិស្សិតសិក្សា ផ្នែកព័ត៌មានវិទ្យា នឹងទទួលបានការហ្វឹកហាត់ អំពីរបៀបបង្រៀនកុមារ ក្នុងការសរសេរកូដ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែវិច្ឆិកា នឹងបង្រៀនកុមារទាំង៣០នាក់ រយៈពេល ១២សប្តាហ៍ ដែលមានវគ្គសិក្សាចំនួន១២ និងមានការផ្តល់សម្ភារសិក្សាពីគម្រោង Westeam។ ចំពោះកុមារដែលចង់ បន្ដការសិក្សាផ្នែកព័ត៌មានវិទ្យាបន្ទាប់ពីគម្រោងបញ្ខប់ នឹងបានការជួយណែនាំទទួលអាហាររូបករណ៍ពីក្រុមការងារ Westeam ផងដែរ៕

Share

Image
Image
Image