en     km
en     km

ក្រសួងអប់រំអាចនឹងលើកពេលប្រលងបាក់ឌុបទៅដើមឆ្នាំ២០២២

Share

(ភ្នំពេញ) ៖ ក្រសួងអប់រំអាចនឹងលើកពេលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទៅដើមឆ្នាំក្រោយ ខណៈទុកលទ្ធភាពសម្រាប់សិស្សត្រៀមខ្លួនឱ្យបានល្អក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសលើគ្រប់វិស័យឡើវិញ។ នេះជាការបញ្ជាក់របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសចុះពិនិត្យទស្សនកិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី ៣ វិច្ឆិកា ម្សិលមិញ។
ការពិចារណាផ្លាស់ប្ដូរកាលបរិច្ឆេទ និងពន្យារពេលប្រឡងទៅដើមឆ្នាំ២០២២វិញ លោករដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់ថា ដើម្បីទុកឱកាសឱ្យសិស្សានុសិស្សអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនប្រលង។
សូមរំលឹកថា ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នៅថ្ងៃទី ៦ ធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨ និង ២៩ធ្នូ ឆ្នាំ២០២១។
ទាក់ទិនការប្រឡងរបស់សិស្សថ្នាក់ទី១២ នេះសម្ដេច ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំនេះការប្រឡងសញ្ញាប័ត្របាក់ឌុប គឺត្រូវតែប្រឡង មិនឱ្យជាប់ដោយស្វ័យប្រវត្តដូចឆ្នាំមុននោះទេ ហើយសិស្សានុសិស្សគឺត្រូវខិតខំរៀនជាចាំបាច់៕

Share

Image
Image
Image