loader

ស្រ្តីម្នាក់ចេះផ្សំកំបោរបាយអបិទប្រាសាទយ៉ាងស្ទាត់ជំនាញបន្តវេនពីបុព្វបុរសជំនា​ន់មុន

ភ្នំពេញ៖ ស្រ្តីកូនខ្មែរមួយរូបគឺអ្នកស្រី សៀង ម៉ាលីណែត​ ជាអ្នកជួសជុលប្រាសាទបុរាណមានបទពិសោធន៍ផ្សំសារធាតុ និងលាយបាយអ រយៈពេល២០ឆ្នាំមកហើយ។ នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី០២ វិច្ឆិកាឆ្នាំ២០២១។

ស្រី្តយុវ ៣៧ឆ្នាំរូបនេះ រស់នៅភូមិឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នកស្រី ម៉ាលីណែត ចេះជំនាញផ្សំសារធាតុ និងលាយបាយអ ពីជីតានិងពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ បើតាមអាជ្ញាធរជាតិអប្សរាក្រៅពីអ្នកស្រី ម៉ាលីណែត ក៏មានស្រ្តីមួយចំនួនទៀតដែរ ដែលមានជំនាញធ្វើផ្សំកំបោរបាយអនេះ។

 

ក្រុមការងារកំពុងបៀកកំបោរបាយអលើតួប្រសាទ។រូបភាពពីអាជា្ញធរជាតិអប្សរា។
ក្រុមការដែលមានស្រ្តីជាច្រើនរូបកំពុងផ្សំសារធាតុផ្សេងធ្វើជាកំបោរបាយអ។រូបភាពពីអាជ្ញាធរជាតិអប្សរា។

 

អ្នកស្រីឱ្យដឹងថា អ្នកស្រីស្រឡាញ់ជំនាញផ្សំសារធាតុ និងលាយបាយអតាមរូបមន្តបុរាណខ្មែរនេះខ្លាំងណាស់ ហើយចង់បន្តបង្រៀនជំនាញនេះទៅអ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរិ៍ដំណែលដ៏វិសេសមួយនេះ។

សារធាតុសំខាន់ៗដែលអាចយកមកផ្សំធ្វើជាបាយអបានបច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា កំបោរធ្វើពីសំបកលៀស កម្ទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និងកាវស្បែកគោជាដើម។ បច្ចុប្បន្ន ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ត្រូវការកំបោរបាយអជាចាំបាច់ដើម្បីបៀកបិទដុំឥដ្ឋឱ្យខាំជាប់គ្នាល្អ៕

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x