loader

ឃុំខ្លួនជនសង្ស័យម្នាក់ខណ:០៩នាក់កំពុងស្រាវជ្រាវ ករណីស្លាប់ស្ត្រីម្នាក់នៅតាកែវ

(តាកែវ) ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក១០នាក់ ត្រូវបានតុលាការខេត្តតាកែវសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ករណីឃាតកម្មប្រព្រឹត្តទៅលើជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ខណ:បក្សពួក០៩ នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួន។

ជនសង្ស័យឈ្មោះ សុះ អាម៉ី  ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ​កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ។ ក្រោយពីចៅក្រមបានស៊ើបសួរ ជនសង្ស័យរូបនេះត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅឯពន្ធនាគារខេត្តនេះ រង់ចាំការស៊ើបអង្កេតបន្ត ខណ:រូបគេត្រូវបានចោទប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុន​” តាមបញ្ញតិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណាម៉ិញផ្អែកតាមសម្ដីអធិការរងទទួលបន្ទុកស្រុកបូរីជលសារ លោក ភ័ណ្ឌ ផល បានឱ្យដឹងថា សមត្ថកិច្ចមិនទាន់រកឃើញជនសង្ស័យដែលជាបក្សពួកជនជាប់ចោទរូបនេះនៅឡើយទេគិតត្រឹមរសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆិកា  ស្របពេលដែលសមត្ថកិច្ចកំណត់បានអត្តសញ្ញាណពួកគេបានទាំងស្រុង​។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យប្រមាណ១០នាក់ មធ្យោបាយដោយទូកចំនួន០៥គ្រឿងបានធ្វើសកម្មភាព ជិះដេញបុកទូកនិងវាយជនរងគ្រោះពីរនាក់ប្ដីប្រពន្ធធ្លាក់ក្នុងទន្លេ បណ្ដាលឱ្យស្ត្រីជាប្រពន្ធឈ្មោះសុខ ស្រីល័ក្ខ អាយុ២៥ឆ្នាំ ស្លាប់  ចំណែកបុរសជាប្ដីឈ្មោះតឿ ពុធ អាយុ៣៤ឆ្នាំ រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ទន្លេបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។  ក្រោយធ្វើសកម្មភាពជនសង្ស័យបានគេចខ្លួនអស់។ ករណីឃាតកម្មនេះ តាមការឱ្យដឹងបឋមពីប្រភពដដែលគឺ កើតឡើងដោយសារស្នេហាត្រីកោណរវាងជនរងគ្រោះ និងម្នាក់ក្នុងចំណោមជនសង្ស័យ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងកសិកម្មដាក់ការរំពឹងលើការវិនិយោគកែច្នៃដំណាំចន្ទីពីក្រុមហ៊ុនជប៉ុន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ការរ[...]

ក្រុមសហជីពចាត់ទុកការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ជាគ្រោះថ្នាក់ដល់សិទ្ធិសេរីភាពកម្មករ

ភ្នំពេញ៖ ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រច[...]

កូដករណាហ្គាវើលដ៍សាទរសារសម្តេច ស ខេង តែការចរចាកើតឡើងលុះត្រាតំណាងត្រូវដោះលែង

កូដករក្រុមហ៊ុនណាហ្គាវើលដ៍សាទរចំពោះសាររបស់សម្ត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x