loader

នារីមួកខៀវកម្ពុជា៣៤រូបត្រៀមខ្លួនទៅប្រទេសស៊ូដង់ខាងត្បូង

(ភ្នំពេញ)៖  ក្នុងដំណើរផ្លាស់ប្តូរវេណកម្លាំងចាស់ដែលបានបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ កងទ័ពមួកខៀវកម្ពុជា ៧៣នាក់ ក្នុងនោះនារី ៣៤ នាក់ នឹងចេញដំណើរទៅប្រទេសស៊ូដង់ខាងត្បូង។

តាមការឱ្យដឹងពីសំណាក់ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃពុធ ទី២៧ ខែតុលា ដំណើរការផ្លាស់ប្ដូរនេះ កងរាជអាវុធហត្ថលេខ៧៣៩  ដែលជាកងកម្លាំងមានក្រុមមនុស្សចំនួន៧៣ នាក់ នារី ៣៤ នាក់   ជាអ្នកចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពបន្ត ក្រោយធ្វើការហ្វឹកហាត់ជំនាញអស់រយៈពេលបីខែ និងគ្រោងចេញដំណើរនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១តាមជើងយន្តហោះរបស់ អង្គការសហប្រជាជាតិ ។

គិតចាប់តាំងពីឆ្នាំ២០០៦ មកត្រឹមឆ្នាំ២០២០ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជានារី ចំនួន៤១៩ នាក់ ក្នុងចំណោម ៧ ១២៣នាក់ ទៅចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩។ តាមការវាយតម្លៃចុងក្រោយពី អង្គការនេះ នារីមួកខៀវកម្ពុជា បន្តរក្សាចំណាត់ថ្នាក់លេខ២ ក្នុងសហគមន៍  អាស៊ានទាំង១០ប្រទេស។

នេះ សឱ្យឃើញពីការលះបង់យ៉ាងធំធេងចំពោះជាតិកម្ពុជា និងជាមោទនភាពមួយសម្រាប់ស្ត្រីក្នុងតំណែងជាអ្នកដឹកនាំ ការចូលរួមបំពេញបេសកកម្មយ៉ាងស្វិតស្វាញនៅលើឆាកអន្តរជាតិមួយនេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x