en     km
en     km

និយ័តករអាមេរិកដកអាជ្ញាប័ណ្ណក្រុមហ៊ុនទូរគមនាគមន៍ចិននៅអាមេរិក

Share

គណៈកម្មការគមនាគមន៍សហព័ន្ធរបស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែតុលាថា ខ្លួនបានសម្រេចចិត្តដកហូតសិទ្ធិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃសារជីវកម្មទូរគមនាគមន៍ប្រទេសចិន ដែលធ្វើប្រតិបត្តិការនៅសហរដ្ឋអាមេរិក ដោយលើកឡើងពីតម្រូវការដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់សហរដ្ឋអាមេរិក ឱ្យរួចផុតពី«ការគំរាមកំហែងផ្នែកសន្តិសុខដែលអាចមាន»។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ នៅថ្ងៃពុធ ទី២៧ ខែតុលា។ បើតាមក្យូដូ បទបញ្ជារបស់និយ័តករអាមេរិក ណែនាំឱ្យក្រុមហ៊ុនទូរគមនាគមន៍ប្រទេសចិននៅសហរដ្ឋអាមេរិក ដែលបានដំណើរការប្រហែល ២០ ឆ្នាំទៅហើយនៅទីនោះ បញ្ឈប់សេវាកម្មទូរគមនាគមន៍ក្នុងស្រុក ឬអន្តរជាតិ ក្នុងរយៈពេល ៦០ ថ្ងៃ៕

Share

Image
Image
Image