ភ្នំពេញ៖ បន្ទប់ពីបានធ្វើយុទ្ធនាការដែលផ្តោតលើការតស៊ូមតិលើបញ្ហាតម្លៃទឹកតាមបន្ទប់ផ្ទះជួលរបស់កម្មករ សិស្សនិស្សិត អស់រយៈពេលជាង ៤ ឆ្នាំមកនេះ ឃើញថា ម្ចាស់ផ្ទះជួលក្នុងរាជធានីភ្នំពេញមួយចំនួនចាប់ផ្តើមបញ្ចុះតម្លៃទឹកមកត្រឹម ៨០០រៀលក្នុងមួយម៉ែត្រគូប។ តម្លៃនេះជាការកំណត់ក្នុងកិច្ចសន្យារវាងម្ចាស់ផ្ទះជួលជាមួយមន្រ្តីពាក់ព័ន្ធដែលតម្រូវឱ្យម្ចាស់ផ្ទះជួលត្រូវលក់ឱ្យកម្មករ សិស្សនិស្សិតស្នាក់ក្នុងបន្ទប់ផ្ទះជួលមិនឱ្យលើសពី៨០០រៀលក្នុងមួយម៉ែត្រគូប។ យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីមានម្ចាស់ផ្ទះជួលខ្លះបានលក់ទឹកជូនកម្មករ សិស្សនិស្សិត ស្នាក់នៅបន្ទប់ផ្ទះជួលពី១០០០រៀលដល់ជាង ៤០០០ រៀលក្នុងមួយម៉ែត្រគូប ដែលខុសពីកិច្ចព្រមព្រៀង។
នេះជាការលើកឡើងរបស់ កញ្ញា សុត ផង បុគ្គលិកគាំទ្រកម្មវិធីនៃសមាគមមណ្ឌលព័ត៌មានកម្មករ។ តាមរយៈយុទ្ធការនេះ កញ្ញាមានសុទិដ្ឋនិយមថា អាជ្ញាធរពាក់ព័ន្ធនិងតាមដានក្រើនរំលឹកម្ចាស់ផ្ទះជួលឱ្យអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាដែលត្រូវលក់ទឹកក្នុងតម្លៃមិនឱ្យលើសពី៨០០ក្នុងមួយម៉ែត្រគូបជូនកម្មករតាមបន្ទប់ជួល។
ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍ដូចតទៅ!