en     km
en     km

កម្ពុជាបើកទទួលទេសចរវ៉ាក់សាំងផ្ដោតដំបូងទិសដៅតំបន់មាត់សមុទ្រ

Share

កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង បើកដំបូងនៅក្រុងព្រះសីហនុ កោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង។ បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា និងចាប់បើកពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

តាមប្រភពដដែលបានបន្ដឱ្យដឹងថា ក្រសួងនឹងធ្វើពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នៅថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែតុលា។

ក្រសួងបញ្ជាក់ថា ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រទទួលទេសចរណ៍វ៉ាក់សាំងនៅថ្ងៃស្អែក នឹងមានការចូលរួមពី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធនិងផ្នែកឯកជនផងដែរ៕

Share

ព័ត៌មានទាក់ទង

Image