loader

ព្រះនាង ម៉ាកូ របស់ជប៉ុន អភិសេកជាមួយសង្សារនៅមហាវិទ្យាល័យ ដោយជម្នះរឿងអាស្រូវ

ព្រះនាង ម៉ាកូ ដែលត្រូវជាភាគិនេយ្យាឬក្មួយស្រីរបស់ព្រះចៅអធិរាជជប៉ុន បានរៀបអភិសេកជាមួយរាស្ត្រដែលជាសង្សារបស់ព្រះនាងកាលនៅមហាវិទ្យាល័យហើយនៅថ្ងៃអង្គារ បន្ទាប់មកព្រះនាងបានចាកចេញពីគ្រួសាររាជវង្ស។

ទីភ្នាក់ងារសារព័ត៌មានរើយធើ នៅថ្ងៃទី ២៦ ខែតុលា រាយការណ៍ឱ្យដឹងថា ព្រះនាង ម៉ាកូ ដែលត្រូវជាភាគិនេយ្យាឬក្មួយស្រីរបស់ព្រះចៅអធិរាជជប៉ុន បានរៀបអភិសេកជាមួយរាស្ត្រដែលជាសង្សារបស់ព្រះនាងកាលនៅមហាវិទ្យាល័យហើយនៅថ្ងៃអង្គារដដែល បន្ទាប់មកព្រះនាងបានចាកចេញពីគ្រួសាររាជវង្ស។

បើតាមរើយធើ ព្រះរាជពិធីអាពាហ៍ពិពាហ៍នេះបានកើតឡើងបន្ទាប់ពីមានការភ្ជាប់ពាក្យដែលមានការរំខានអស់រយៈពេលជាច្រើនឆ្នាំដោយសារការពិនិត្យពិច័យ ដែលបានធ្វើឱ្យព្រះនាងមានវិបត្តិផ្លូវចិត្ត។ រើយធើលម្អិតថា ព្រះនាង ម៉ាកូ និងគូដណ្តឹងឈ្មោះ កេអ៊ី កូមូរ៉ូ ដែលស្ថិតក្នុងវ័យដំណាលគ្នា គឺ ៣០ ឆ្នាំ បានប្រកាសភ្ជាប់ពាក្យកាលពី ៤ ឆ្នាំមុន ដែលជាដំណើរមួយដែលពីដំបូងបានធ្វើឱ្យប្រទេសជប៉ុនអបអរសាទរ។ ប៉ុន្តែអ្វីៗបានប្រែជាជូរចត់ទៅវិញ នៅពេលដែលសារព័ត៌មានបានរាយការណ៍រឿងអាស្រូវហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងម្តាយរបស់លោក កូមូរ៉ូ ជាហេតុនាំឱ្យសារព័ត៌មានបើកការស៊ើបអង្កេតលើរូបគាត់វិញ។ រើយធើបន្តថា អាពាហ៍ពិពាហ៍ត្រូវបានពន្យារពេល ហើយលោក កូមូរ៉ូ បានចាកចេញពីប្រទេសជប៉ុន ដើម្បីទៅសិក្សាផ្នែកច្បាប់នៅទីក្រុងញូវយកក្នុងឆ្នាំ ២០១៨ ហើយទើបត្រលប់មកជប៉ុនវិញកាលពីខែកញ្ញា ឆ្នាំ ២០២១ នេះ។

យោងតាមរើយធើ អាពាហ៍ពិពាហ៍របស់គូស្វាមីភរិយានេះមានមន្ត្រីម្នាក់មកពីទីភ្នាក់ងារគ្រួសារអធិរាជ ដែលជាទីភ្នាក់ងារចាត់ចែងជីវិតគ្រួសាររាជវង្ស ហើយមន្ត្រីនោះបានបញ្ជូនលិខិតស្នាមពាក់ព័ន្ធទៅការិយាល័យមួយនៅមូលដ្ឋាននាពេលព្រឹក ដោយមិនបានធ្វើកិច្ចសាសនានិងពិធីជាច្រើន ដែលមង្គលការរបស់រាជវង្សត្រូវប្រតិបត្តិ រួមទាំងពិធីទទួលភ្ញៀវផងក៏មិនបានរៀបចំដែរ។

ព្រះនាង ម៉ាកូ ក៏បានបដិសេធប្រាក់ចំណងដៃប្រហែល ១,៣ លានដុល្លារ ដែលជាធម្មតាថ្វាយចំពោះក្សត្រិយ៍ ដែលរៀបការជាមួយរាស្ត្រ និងក្លាយទៅជាពលរដ្ឋសាមញ្ញ ស្របតាមច្បាប់របស់ប្រទេសជប៉ុន។ រើយធើ រំលេចឱ្យដឹងដូច្នេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣

ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡ[...]

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x