(ខេត្តកណ្ដាល)៖ កាលពីព្រឹកម៉ិញ ស្ត្រីអាយុ៤០ ឆ្នាំម្នាក់ ត្រូវបានបុរសជាប្ដីអាយុបងខ្លួនមួយឆ្នាំអាករសំលាប់បន្សល់ទុកកូនកំព្រាពីរនាក់ បង្ករការភ្ញាក់ផ្អើល។
សូមស្ដាប់ព័ត៌មានលម្អិត!
ស្ត្រីអាយុ៤០ ឆ្នាំម្នាក់ ត្រូវបានបុរសជាប្ដីអាករសំលាប់ស្លាប់បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឺង ខេត្តកណ្ដាល។
ស្ត្រីរងគ្រោះមានឈ្មោះ គឹម ពៅ អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ឡេអនឡាញ ត្រូវបានប្ដីឈ្មោះ ពេជ្រ វិចិត្រ អាយុ៤១ ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ យកកាំបិតចុងស្រួចអាករសំលាប់ស្លាប់ កាលពីវេលាម៉ោងប្រមាណ៧ និង៤០ ព្រឹក ថ្ងៃអង្គារទី២៦ ខែតុលា ឆ្នាំ២០២១។ ក្រោយធ្វើសកម្មភាព បុរសជាប្ដីបានអាករសំលាប់ខ្លួនតាមក្រោយបណ្ដាលឱ្យរងរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យង្អែកស្រុកកណ្ដាលស្ទឹង នៅថ្ងៃដដែល។
ផ្អែកតាមសម្ដី លោក ស៊ឹម គឹមស៊ុន អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានញ្ជាក់ថា មូលហេតុ ដែលឈានដល់ការសំលាប់ផ្ដាច់ជីវិតស្ត្រីជាប្រពន្ធបែបនេះ គឺ បុរសជាប្ដី សង្ស័យមានជំងឺវិកលចរិក និងដោយសារតែភ្លើងប្រច័ណ្ឌ។ លោក គឹម ស៊ុនពន្យល់បន្ថែម៖
តាមការឱ្យដឹងពីសមត្ថកិច្ច ជនរងគ្រោះទាំងពីរ មានកូនពីរនាក់នៅក្នុងបន្ទុកដោយកូនបងអាយុ១៥ ឆ្នាំ និងកូនទីពីរអាយុ១០ឆ្នាំ។ ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅថ្ងៃដដែល៕