loader

បញ្ជូនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់បួននាក់ទៅតុលាការ

(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី២៤ ខែ តុលា ឆ្នាំ២០២១ បានបញ្ជូនមេខ្យល់ប្រុសស្រីចំនួនបួននាក់ទៅតុលាការ ករណីនាំពលករប្រមាណ១៣ នាក់ ក្នុងនោះមានទាំងកុមារម្នាក់ផង ឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។

ពលករយ៉ាងហោចណាស់ ១៣នាក់  ក្នុងនោះមានទាំងកុមារម្នាក់ផង ត្រូវបានមេខ្យល់ប្រុសស្រីចំនួន០៤ នាក់ នាំឆ្លងដែនទៅថៃ និងថាបានយកប្រាក់ក្នុង១នាក់ ២៥០០បាត ជាថ្នូរថ្លៃនាំផ្លូវ។  មេខ្យល់ទាំងបួននាក់ត្រូវបានគេស្គាល់មានឈ្មោះ ចាន់ រស្មី  ភេទស្រីអាយុ៤១ ឆ្នាំ, ប្រម វិន័យ ភេទស្រី អាយុ២៦​ឆ្នាំ, សួន ម៉ាង ភេទប្រុស អាយុ៣៩ ឆ្នាំ និងចំរើន ធារ: ភេទប្រុស អាយុ៤៣ ឆ្នាំ ពួកគេ​ត្រូវបានស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ និងបញ្ជូនទៅតុលានៅថ្ងៃបន្ទាប់ ។ មេខ្យល់ទាំងនេះបានដឹកជញ្ជូនពលករតាមរថយន្តនិងម៉ូតូ នៅច្រកបឹងព្រីង ក្នុងភូមិថ្នល់បំបបែក ឃុំគោករមៀត ស្រុកថ្មពួក។

លោកស្រីឌី សជាតិ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេនឌ័បានបញ្ជាក់ថា បច្ចុប្បន្នមេខ្យល់ប្រុសស្រីទាំង៤នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ និងបានតម្រូវឲ្យមេខ្យល់ប្រគល់ប្រាក់ជូនពលករទាំងអស់វិញ។ ដោយឡែកពលករទាំង១៣នាក់ ក្នុងនោះមានកុមារម្នាក់ផងត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្យបាលកូវីដ១៩ ក្នុងក្រុងសិរីសោភ័ណ៕

 

 

រូបភាពពី ការពិត GCNP

3 1 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x