loader

ក្រសួងអប់រំប្រកាសបើកសាលាគ្រប់កម្រិតថ្នាក់ទូទាំងប្រទេសចាប់ពីខែវិច្ឆិកា

(ភ្នំពេញ)៖ ក្រសួងអបរំ​យុវជន និងកីឡា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានប្រកាសបើកសាលារៀនឡើងវិញគ្រប់កម្រិតពីថ្នាក់បឋមសិក្សា ដល់មហាវិទ្យា ទូទាំងប្រទេសចាប់ពីខែវិច្ឆិកាតទៅ ក្រោយពីសង្កេតឃើញហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩មានកម្រិតទាប និងប្រជាពលរដ្ឋស្ទើរតែមួយរយភាគរយបានចាក់វ៉ាក់សាំងការពារ។

ក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹងបញ្ជាក់ដូច្នេះថា ” ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួង​នឹង​ពង្រីក​វិសាលភាព​នៃការ​បង្រៀន និង​រៀនតាម​បណ្តុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ ​និង​ឯកជន នៅគ្រប់​កម្រិត ក្នុង​ភូមិសាស្ត្រ​ទូទាំង​រាជធានី-ខេត្ត​ទាំង​អស់ចាប់ពីកម្រិតថ្នាក់​ទី​៩ និង​ទី១២ រហូត​ដល់​គ្រប់​កម្រិត​ថ្នាក់​នៅ​មធ្យម​សិក្សា ​បឋម​សិក្សា និងគ្រឹះ​ស្ថាន​ឧត្តមសិក្សា។  ថ្នាក់​រៀន​នីមួយៗ ត្រូវ​កំណត់​ចំនួន​សិស្សចាប់ពី​ ១៥ ទៅ ២០ នាក់ និង​ត្រូវរៀនឆ្លាស់​វេនគ្នា និងត្រូវ​គោរពតាម​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទដ្ឋានសុខាភិបាល​ជា​ធរមាន ” ។

ក្រសួងអបរំ កាលពីអំឡុងខែកញ្ញា បានប្រកាសពីលទ្ធភាពនៃការបើកសាលារៀនឡើងវិញជាបណ្ដើរចំពោះតំបន់ដែលមានហានិភ័យទាប នៃការឆ្លងរាលដាលកូវីដ-១៩។ មកទល់នេះ គ្រឹះស្ថានសិក្សាប្រមាណ៣០ ភាគរយ បានបើកដំណើរការ និងមិនមានបញ្ហាឆ្លងរាលដាលធ្ងន់ធ្ងរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x