en     km
en     km

តារាកំប្លែងខ្ញុងបរិច្ចាកលុយពាក់កណ្ដាលពីសប្បុរជនទៅមន្ទីរពេទ្យ មិនខ្វល់ពីការរិះគន់

Share

(ភ្នំពេញ)៖ តារាកំប្លែង ខ្ញុង ដែលត្រូវបានមហាជនស្គាល់ថា ជាតារាកំប្លែងឥតសំចៃមាត់នៅតាមប៉ុស្តិ៍ទូរទស្សន៍ ប្រកាសនឹងបរិច្ចាកលុយដែលបានមកពីសប្បុរសជន ផ្ដល់ទៅមន្ទីរពេទ្យចំនួន ៥០ភាគរយ។ នេះបើផ្អែកតាមការបញ្ជាក់ផ្ទាល់ ពីសំណាក់តារាកំប្លែងស្រីរូបនេះ នាថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២២១។

កាលពីថ្ងៃចន្ទ ទី១៨ ខែតុលា អ្នកនាងស្រេង សុកាន់ដា (ខ្ញុង)  បានឡាយ(Live) លើបណ្ដាញសង្គមហ្វេសប៊ុក នៅមុខតុលាការថាខ្លួនជំពាក់បំណុលជាង៥៧ ម៉ឺនដុល្លា និងបានសុំឱ្យមហាជនបរិច្ចាកទឹកប្រាក់តាមសទ្ធាដើម្បីដោះស្រាយបំណុលខ្លួន។ រំលងបានមួយថ្ងៃ​ តារាកំប្លែងរូបនេះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងទាំងក្នុង និងក្រៅបណ្ដាញសង្គមថា ជាការសម្តែង រៀបគម្រោងបោកប្រាស់ រឿងជំពាក់បំណុលគេជាងកន្លះលានដុល្លារ ។

ទាក់ទិនបញ្ហានេះ នាព្រឹកថ្ងៃទី២០ ខែតុលា តារាកំប្លែងរូបនេះ បានចេញមុខបកស្រាយ និងបញ្ជាក់ពីការពិត តាមរយៈសន្និសីទសារព័ត៌មាននៅឯគេហដ្ឋានរបស់នាងផ្ទាល់។
តាមរយៈការបកស្រាយនោះ អ្នកនាង សុកាន់ដា ហៅ ខ្ញុង បញ្ជាក់ថា អ្វីដែលខ្លួនទម្លាយរឿងជំពាក់លុយគេ ជាងកន្លះលាននោះមិន មែនជាការសម្តែង ឬបោកប្រាស់មហាជនទេ នាងហ៊ានស្បថ និងបានបញ្ជាក់ថា ជាការផ្ដើមគំនិតពីលោក សៀ​វ សុផល ដែលត្រូវបានគេស្គាល់ថាជាអ្នកប្រឹក្សាបំណុលម្នាក់នៅខេត្ត ខេត្តសៀមរាប។

មហាជនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះនាង និងបានចាត់ទុកថាជាបទពិសោធន៍ដែលធ្វើអោយជនឱកាសនិយម ធ្វើតាមដើម្បីស្វែងរកផលចំណេញនឹងចំនូលរបស់ខ្លួន និងខ្លះក៏ថាជាបទពិសោធន៍ ឱ្យពលរដ្ឋគ្រប់រូបចេះភ្ញាក់ខ្លួន យល់ដឹងអំពីអន្ទាក់បំណុល និងចេះទទួលស្គាល់ជីវភាពរស់នៅពិត ចៀសវាការប្រើជីវិតហួសសមត្ថភាពដោយសារសំភារ:និយម។

ទោះជាយ៉ាងណា តារាកំប្លែងរូបនេះ ក៏បានបង្ហាញចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជន តាមរយៈ Account ABA និងថាទឹកប្រាក់ដែលខ្លួនទទួលបានចំនួន ៥៦៥៣៣.៣៧ ដុល្លា នឹងធ្វើការបរិច្ចាកទៅមន្ទីរពេទ្យ ៥០ភាគរយ។

Share

Image
Image
Image