en     km
en     km

អង្គការភ្លែនដាក់ចេញផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ដើម្បីពង្រឹងសិទ្ធអំណាចស្ត្រីកុមារនិងក្មេងស្រី

Share

(ភ្នំពេញ)៖ អង្គការភ្លែនអន្តរជាតិកម្ពុជានាព្រឹកថ្ងៃពុធ ទី២០ ខែតុលា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រចាំប្រទេស ២.៥ លានហេតុផល រយ:ពេល៥ឆ្នាំ ដើម្បីពង្រឹងសិទ្ធអំណាចស្ត្រី កុមារនិងក្មេងស្រីកម្ពុជា តាមរយ:វេទិការដែលរៀបចំឡើងក្រោមការចូលរួមពីសំណាក់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងតំណាងក្រុមកុមារ និងក្មេងពីបណ្ដារខេត្ត។

ក្នុងវេទិការដែលធ្វើឡើងតាមប្រព័ន្ធវីដែអូ(Zoom) គោលបំណងសំខាន់នៃយុទ្ធសាស្រ្តប្រចាំប្រទេសទី៤ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា (២០២១-២០២៦) គឺ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបង្កើនកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បី លើកកម្ពស់សិទ្ធិអំណាច របស់ ក្មេងស្រីវ័យ ជំទង់ និង ស្រ្តីវ័យក្មេង នៅកម្ពុជា និងលើកស្ទួយសម្លេងនៃភាពចម្រុះផ្សេងគ្នារបស់ពួកគេ ហើយគាំទ្រពួកគេ ដើម្បីទទួលបាន ចំណេះដឹង ជំនាញ និង ទំនុកចិត្ត ដែលពួកគេត្រូវ ការ ដើម្បី បំពេញបានសិទ្ធិ និងសម្រេចបានសក្តានុពល ពេញលេញរបស់ខ្លួន។

ក្នុងនាមជាថ្នាក់ដឺកនាំក្រសួងកិច្ចនារី និងជាអ្នកចូលរួមកិត្តិយសក្នុងកម្មវិធី លោកជំទាវ ហ៊ួ និមិត្តតា ដែលជាអនុរដ្ឋលេខាធិការ បានសម្ដែងក្ដីគាំទ្រ និងបានបន្ថែមថាផែនការយុទ្ធសាស្ត្រថ្មីនេះ នឹងក្លាយជាវេទិការដ៏សំខាន់មួយនៅក្នុងបរិយាកាសគាំទ្រសមភាពយេនឌ័រ និងស្ថានភាពស្ត្រី និងក្មេងស្រី និង​បានបង្ហាញភាពជាដៃគូ រវាងវិស័យសាធារណ និងអង្គការក្រៅរដ្ឋាភិបាលដើម្បី ចូលរួមចំណែកសម្រេចឱ្យបាននូវសមភាពយេនឌ័រនៅក្នុងសង្គមកម្ពុជា។

សូមបញ្ជាក់ថា តាមរយ:កម្មវិធីជាយុទ្ធសាស្ត្ររយ:ពេលប្រាំឆ្នាំចុងក្រោយឆ្នាំ២០១៦ ២០២១ អង្គការផ្លេនអន្តរជាតិកម្ពុជា រួមទាំងម្ចាស់ជំនួយទាំងអស់បានវិនិយោគទឹកប្រាក់ប្រមាណជា ៤៧ លាដុល្លាអាមេរិក ដើម្បីគាំទ្រ និងអភិវឌ្ឍន៍អនាគតកុមារ ជាពិសេសក្មេងស្រីនៅកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image