en     km
en     km

លោកចាន់ យុត្ថា៖ស្ថានភាពទឹកទំនប់ស្ទឹងព្រែកត្នោតឆ្នាំនេះនឹងមិនបង្កការជន់លិចដូចឆ្នាំមុនទេ

Share

ភ្នំពេញ៖​ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក និងឧត្តុនិយម  បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីនៅថ្ងៃនេះថា ស្ថានភាពទឹកនៅទំនប់ស្ទឹងព្រែកត្នោតបច្ចុប្បន្នមានសភាពធម្មតា ហើយឆ្នាំនេះនឹងមិនមានបញ្ហាជន់លិចទំនប់ស្ទឹងព្រែកត្នោតដែលនាំឱ្យផ្ទះប្រជាពលរដ្ឋរងការលិចលង់ដូចឆ្នាំមុនទៀតនោះទេ។

ការដែលមិនជន់លិចទំនប់ស្ទឹងព្រែកត្នោតនៅឆ្នាំនេះ លោក ចាន់ យុត្ថា បញ្ជាក់ថា​ ដោយសារមន្រ្តីពាក់ព័ន្ធបានបណ្តាក់គ្នាប្រចាំការតាមដានស្ថានភាពទឹកតាមប្រព័ន្ធផ្លូវទឹកទំនប់ស្ទឹងព្រែកត្នោតដើម្បីត្រៀមទប់ស្កាត់ការជន់លិចឱ្យបានទាន់ពេលវេលា។ ចំណែកក្រុមការងារបច្ចេកទេសវិញ​ បានរៀបចំប្រព័ន្ធរំដោះទឹក បង្វែរចរន្តទឹកមិនឱ្យហូរចូលទំនប់ស្ទឹងព្រែកត្នោតតែមួយនោះទេ ដែលជាវិធីសាស្រ្តបញ្ចៀសការលិចលង់ផ្ទះប្រជាពលរដ្ឋបាន។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកដូចតទៅ!

Share

ព័ត៌មានទាក់ទង

Image