loader

ការនេសាទហួសកម្រិតកំពុងជះឥទ្ធិពលដល់សង្គម និងវិសមភាពយេនឌ័រក្នុងសង្គម

ផ្អែកតាមរបាយការណ៍ចំនួនពីរ ដែលចេញដោយ គណៈកម្មការទន្លេមេគង្គ (MRC) នៅថ្ងៃ១៩ ខែតុលា ឆ្នាំ២០២១ បានបង្ហាញថាការនេសាទនៅតែបន្តក្នុងជីវភាពសំខាន់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ តាមរបាយការណ៍ដដែលបានបន្ថែមថា តែការនេសាទហួសកំរិត និងការបំផ្លាញជម្រកដែលបណ្តាលមកពីកំណើនប្រជាជនយ៉ាងឆាប់រហ័ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុកំពុងសង្កត់ធ្ងន់ទៅលើជលផលនៃអាងទន្លេមេគង្គក្រោម ខណៈពេលដែលការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីក្នុងអាងទឹកកំពុងជះឥទ្ធិពលដល់ស្ថានភាពសង្គម។

ក្នុងរបាយការណ៍បន្ដថា បើគិតពីវិសមភាពយេនឌ័រក្នុងសង្គម ក៏ជាកត្តាចម្បងមួយដែលជួយបង្កើនភាព​ងាយ​រង​គ្រោះ នៅតំបន់នៃច្រកអាងទន្លេមេគង្គក្រោមដែរ ដោយតួនាទីយេនឌ័រតាមប្រពៃណី កំពុងរីករាលដាលតាមតំបន់​ជាច្រើន ដោយមានភាពខុសគ្នាខ្លាំងក្នុងការងារ និងប្រាក់កម្រៃ​រវាង​ស្ត្រី និងបុរស។ ក្រុមគ្រួសារដឹកនាំដោយស្ត្រី ត្រូវរងគ្រោះជាងគេ ដោយសារពួកគេក៏ជា​ក្រុម​គ្រួសារទោល។ ការស្ទង់មតិនេះ បានរកឃើញថា ១៩ភាគរយ នៃក្រុមគ្រួសារ ត្រូវ​បានដឹកនាំដោយស្ត្រី និង៨១ភាគរយ ដោយបុរស។

របាយការណ៍របស់ MRC បង្ហាញថា ប្រទេសឡាវ និងវៀតណាម មាន​អត្រាទាបបំផុតនៃក្រុមគ្រួសារដឹកនាំដោយស្ត្រី ពោលគឺត្រឹមតែ ១៣ភាគរយ ស្របពេល​ដែលថៃ មានកម្រិតខ្ពស់បំផុត គឺ២៧ភាគរយ ។

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣

ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡ[...]

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x