en     km
en     km

តម្លៃប្រេងសាំងឡើងថ្លៃ២០០​ រៀល

Share

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលានេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយ សម្រាប់ប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា ក្នុងនោះ តម្លៃប្រេងសាំងធម្មតា និងប្រេងសាំងម៉ាស៊ូតឃើញថាឡើងថ្លៃបើធៀបនឹងតម្លៃកាលពីដើមខែ។

យោងតាមសេចក្តីជូនដំណឹង តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ ចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែតុលា គឺតម្លៃប្រេងសាំងធម្មតា នឹងត្រូវលក់តម្លៃ ៤៣០០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងម៉ាស៊ូត លក់ក្នុងតម្លៃ ៤០០០រៀល ក្នុងមួយលីត្រដូចគ្នា ពោលតម្លៃនេះគឺឡើងថ្លៃពីរៗរយរៀលក្នុងមួយលីត្រ បើធៀបតម្លៃកាលពីដើមខែតុលាកន្លងទៅ។

ផ្អែកតាមឯកឧត្ដម ស៊ាងថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកន្លងមកធ្លាប់ឱ្យដឹងថា ប្រេងឥន្ធនៈដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាសុទ្ធតែនាំចូលពីបរទេសទាំងអស់ ដូច្នេះតម្លៃលក់រាយប្រេងឥន្ធនៈ​ គឺ​អាស្រ័យទាំងស្រុងទៅនឹងថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ឯកឧត្ដមបន្តថា កន្លងទៅ រដ្ឋាភិបាលធ្លាប់ធ្វើការដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈនេះ ដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋផងដែរ។  សូមស្ដាប់ប្រសាសន៍បន្ថែមរបស់ឯកឧត្ដមស៊ាង ថៃ៖

តាមការអោយដឹងពីក្រសួងពាណិជ្ជកម្ម កាលពីដើមខែតុលា ឆ្នាំ២០២១ កន្លងទៅ តម្លៃប្រេងសាំង​ធម្មតា​ក្នុងប្រទេសកម្ពុជាមានតម្លៃ ៣៨០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៤១០០ ក្នុងមួយលីត្រ៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង