loader

លើកលែងការបង្ហាញកាតចាក់វ៉ាក់សាំងចំពោះសិស្សអាយុក្រោម ១៨ឆ្នាំក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានចេញសេចក្ដីសម្រេចមួយស្ដីពី ការលើកលែងនូវកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងចំពោះកុមារ និងយុវវ័យអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១៨ ឆ្នាំរាល់ពេលចេញ – ចូល គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក៏ដូចជាបណ្ណាល័យបណ្ណាគារអាហារដ្ឋាន តូប អាហារ និងតូបភេសជ្ជៈ ដែលមាន ទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ ក្នុងរាជធានីភ្នំពេញ។

សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយពីមានការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃជាប់ជាប្រចាំពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ និងសង្កេតឃើញថា កុមារ និង យុវវ័យមានអាយុ ក្រោម ១៨ ឆ្នាំ មិនមែនជា ក្រុមហានិភ័យ ដែលមានការចម្លងសកម្ម ប៉ុន្តែជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៥ ខែតុលា បានដាក់ចេញនូវសេចក្តីណែនាំស្តីពីការបង្ហាញកាត ឬ បណ្ណ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ ១៩ រាល់ពេលចេញ – ចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានាក្នុងរាជធានីភ្នំពេញដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កម្ពុជាប៉ាន់ប្រមាណមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលភាគច្រើននៅតំបន់ព្រៃឡង់

ភ្នំពេញ៖ ក្រសួងបរិស្ថានប៉ាន់ប្រមាណថាកម្ពុជាមា[...]

ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី កើនឡើង២.១ ពាន់លានដុល្លារ នៅ៦ខែដើមឆ្នាំ២០២២នេះ

ភ្នំពេញ៖ ៦ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទ[...]

ប្រេងសាំងចុះ១០០រៀលប្រេងម៉ាស៊ូត១៥០រៀលពីថ្ងៃទី១១ដល់២០សីហាខាងមុខ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ ខែសីហា ឆ្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x