en     km
en     km

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

Share

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្ដូរស្ថានភាពនៃអាហាររូបត្ថម្ភ។

នេះជាការថ្លែងរបស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងឱកាសចូលរួមប្រារព្ធខួបលើកទី៤១ នៃទិវាស្បៀងអាហារពិភពលោក ដែលបានរៀបចំឡើងនៅ​ខេត្តព្រៃវែងកាលពីថ្ងៃសៅរិ៍សប្ដាហ៍មុន ក្រោមប្រធានបទ “សកម្មភាព​យើង​គឺជា​អនាគត​យើង ផលិតកម្ម​ល្អ អាហារូបត្ថម្ភ​ល្អ បរិស្ថាន​ល្អ នាំឱ្យ​ជីវិត​យើង​កាន់តែ​ប្រសើរ​”។

ឯកឧត្ដមបន្តថា នៅ​កម្ពុជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ​កំពុង​ប្រឈម ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ដោយសារបញ្ហាកូវីដ១៩ ប្រជាពលរដ្ឋភាគច្រើន​ពឹង​ផ្អែកលើ​ប្រភព​ចំណូល​ផ្សេងៗ រួមមាន ការធ្វើ​ស្រែចម្ការ ការ​ស៊ីឈ្នួល ដោយ​លក់​កម្លាំង​ពលកម្ម សកម្មភាព​មិនមែន​កសិកម្ម និង​ប្រាក់បញ្ញើ​ពី​ពលករ​ចំណាកស្រុក ទាំង​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​។

ម៉្យាងវិញទៀត យោងតាម​ការវាយតម្លៃ​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា បានឱ្យដឹងថា ជាង​ពាក់កណ្តាល​នៃ​គ្រួសារ​នៅកម្ពុជា​ត្រូវ​កាត់បន្ថយ បរិមាណ និង​គុណភាព​អាហារ​របស់​ពួកគេ​ក្នុង​អំឡុងពេល​មាន​ជំងឺ​​រាតត្បាតនេះ​ផងដែរ​ ។

ដូចនេះហើយ ទើបក្នុងឱកាសទិវា​ស្បៀងអាហារ​ពិភពលោកលើកទី៤១ ឆ្នាំនេះ កម្ពុជាមានការរៀបចំឡើងជាពិសេស​ក្នុងន័យ​បំផុស ស្មារតីសាធារណជន​ឱ្យ​យល់ដឹង និង​ទទួលស្គាល់​អំពី​តួនាទី​យ៉ាងសំខាន់​នៃ​វិស័យ​កសិកម្ម ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង សុវត្ថិភាព​ចំណីអាហារ និង​អភិវឌ្ឍន៍ជនបទ ​ដែល​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវមាន​ឆន្ទៈ​ចូលរួម​ឱ្យបាន​សកម្ម សំដៅ​ឈានទៅរក​ការបញ្ចប់​ភាពអត់ឃ្លាន​របស់​ប្រជាជន​កម្ពុជា ក្នុងនោះស្ត្រី និងកុមារ នឹងត្រូវបានយកចិត្តទុកដាក់ជាចម្បងនៅក្នុងការកំណត់ចក្ខុវិស័យនេះ៕

រូបភាពតំណាងពី គាំពារសង្គមកម្ពុជា

 

 

 

Share

Image
Image
Image