en     km
en     km

សមាជិក​គណៈកម្មការ​ទី​៧ ​រដ្ឋសភា​ស្នើ​កុំ​ឱ្យមានការ​សាងសង់​សំណង់​ខ្ពស់​ក្បែរ​រដ្ឋសភា​

Share

construction-near-assembly
​លោក​ ទួន​ យ៉​ក់​ដា​ សមាជិក​គណៈកម្មការ​ទី​៧​ រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៃ​WMC ​នៅ​ថ្ងៃ​ទី​០៦​ខែវិច្ឆិកា​នេះ​ថា​ លោក​សាទរ​ចំពោះ​សេចក្តីសម្រេច​របស់​ក្រសួង​ដែនដី​បាន​ចេញ​លិខិតឱ្យ​ផ្អាក​សំណង់ ​និង​រុះរើ​សំណង់​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​។​ ប៉ុន្តែ​លោក​ក៏​ ស្នើ​សុំ​ឲ្យ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ ពិនិត្យ​ពិចារណា​ឡើង​វិញ​ ចំពោះ​ការ​អនុ​ញ្ញ​ត​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​អាច​សង់​អគារ​ខ្ពស់ៗ​ក្បែរ​វិមាន​រដ្ឋសភា​កម្ពុជា​ ដែល​ជា​ហេតុ​នាំ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​អគារ​រដ្ឋសភា​។​

​សមាជិក​គណកម្មការ​ទី​៧​រដ្ឋ​ សម្តែង​ការ​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ ដែល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​រុះរើ​ជា​បន្ទាន់​ បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ធ្វើការ​សាងសង់​ខុស​ពី​ច្បាប់​អនុញ្ញាត​។​

​លោក​ ទួន​ យ៉​ក់​ដា​ សមាជិក​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ និយាយ​ថា​ លោក​រីករាយ​ និង​សាទរ​ចំពោះ​វិធានការ​របស់​ក្រសួង​ដែនដី​ ដែល​ផ្អាក​ការ​សាងសង់​របស់​ក្រុមហ៊ុន​ណា​ហ្គា​ វើ​ល​ និង​រុះរើ​សំណង់​ដែល​នៅ​ជាប់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ចេញ​។​ តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ លោក​ក៏​ស្នើ​សុំ​ឲ្យ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​ ដោយ​មិន​ត្រូវ​ឲ្យ​មាន​សំណង់​អគារ​ខ្ពស់ៗ​នៅ​ជុំវិញ​វិ​មា​រដ្ឋសភា​ឡើយ​ ព្រោះ​នាំ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ និង​រចនា​បទ​របស់​រដ្ឋ​សភាព​។​ លោក​ ទួន​ យ៉​ក់​ដា​៖​ «​ខ្ញុំ​គាំទ្រ​ដែល​ឲ្យ​រើ​ ព្រោះ​ធ្វើ​ឲ្យ​ខូច​រចនា​បទ​ខ្មែរ​។​ ពេល​ណា​ដែល​សំ​នង់​ហ្នឹង​កាន់តែ​ច្រើន​ទៅ​ ឥឡូវ​ឃើញ​សំណង់​ខ្ពស់ៗ​ព័ន្ធ​ជុំវិញ​អាគារ​រដ្ឋសភា​ហ្នឹង​ អ​ញ្ចឹ​ង​ថ្ងៃ​ណាមួយ​បើ​សំណង់​សង់​ជុំវិញ​អស់គេ​ទៅ​ជា​វាយតំលៃ​ថា​ អាគារ​រដ្ឋសភា​ថ្លៃ​ថោក​ជាង​ អ​ញ្ចឹ​ង​ត្រូវធ្វើ​ម៉េច​វ៉ៃ​រចនា​បទ​ខ្មែរ​ចោល​។​ អាហ្នឹង​!​ក្រសួង​ដែនដី​នគរូបនីយកម្ម​ត្រូវ​ចាប់ផ្តើម​គិត​ហើយ​»​។​

​ឆ្លើយ​តប​ទៅ​សំណើ​នេះ​ លោក​ ឆាយ​ រឹ​ទ្ធី​សែន​ អគ្គនាយកដ្ឋាន​នរ​គ​រូប​នី​យ​កម្ម​ លើក​ឡើង​ថា​ លោក​មិន​អាច​ឆ្លើយ​តប​បាន​នោះ​ទេ​នៅ​ពេល​នេះ​ ព្រោះ​នៅ​មិន​ទាន់​មាន​សណើ​ផ្លូវ​ការណ៍​ណាមួយ​ដាក់​ចូល​មក​ក្រសួង​នៅឡើយ​នោះ​ទេ​។​ លោក​ ឆាយ​ រឹ​ទ្ធី​សែន​៖​ «​មិន​មាន​លិខិត​អ្វី​ផ្លូវ​ការណ៍​ផង​ហ្នឹង​!​ បើសិនជា​គាត់​ស្នើ​គណៈកម្មការ​ទី​៧​ ឲ្យ​ស្នើ​មក​ក្រសួង​ដែនដី​មក​ ទើប​យើង​មាន​មូលហេតុ​ធ្វើការ​ដោះស្រាយ​»​។​

​សូម​រំលឹក​ថា​ វិធានការ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ ហ៊ុន​ សែន​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​សំណង់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ និង​ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិភាក្សា​ចាត់វិធានការ​កែ​លម្អ​ឡើង​វិញ​នូវ​សំណង់​អគារ​ ដោយ​លើក​ឡើង​ថា​ សំណង់​នោះ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​។​ ភ្លាមៗ​បន្ទាប់​ពី​ការ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ និង​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ប្រជុំ​បន្ទាន់​មួយ​ពាក់ព័ន្ធ​នឹង​សំណង់​ណា​ហ្គា​វើ​ល​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ឲ្យ​ត្រួតពិនិត្យ​ឡើង​វិញ​។​ ក្រោយមក​ក្រសួង​ក៏​បាន​ចេញ​លិខិត​ឲ្យ​ផ្អាក​សំណង់​និង​រុះរើ​សំណង់​នោះ​តែ​ម្តង​។​

Share

Image Not Found
Image

ព័ត៌មានទាក់ទង