en     km
en     km

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

Share

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិតផ្តួចផ្តើមត្រៀមបើកប្រទេសឡើងវិញ ខណៈរដ្ឋាភិបាលបានត្រៀមយុទ្ធសាស្រ្តមួយចំនួនដែលអាចទប់ស្កាត់អត្រានៃការស្លាប់ដោយសារជំងឺកូវីដ-១៩បាន។ នេះជាសារសំឡេងរបស់សម្តេច ហ៊ុន ​សែន បង្ហោះលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២១នេះ។ អ្នកតាមដានផ្នែកសង្គមសាទរចំពោះដំណឹងនេះ តែព្រួយបារម្ភពីការផ្ទុះឡើងវិញបើសិនមិនបានអនុវត្តវិធានការការពារឱ្យបានតឹងរឹង។

លោក កែវ សុខា​ រាយការណ៍ពីព័ត៌មាននេះ

 

មានលក្ខខណ្ឌដែលអាចទៅរួមមួយចំនួនដែលនាំឱ្យសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផ្តួចផ្តើមគំនិតចង់បើកប្រទេសឡើងវិញតាមរយៈសាររបស់សម្តេចនៅថ្ងៃនេះ។ លក្ខខណ្ឌទាំងនោះដោយសម្តេច ហ៊ុន សែន មើលឃើញថា ប្រជាជនបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ សម្រេចបានជាង៨៥%នៃប្រជាជនសរុប ដែលប្រការនេះអាចធានាអត្រានៃការស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺនេះ។

ជាគម្រោងរបស់នាយករដ្ឋមន្រ្តី​ សម្តេចគ្រោងយកវ៉ាក់សាំងចាក់ជូនពលរដ្ឋដល់ខ្នងផ្ទះតែម្តង ដែលសម្តេចអះអាងថា វ៉ាក់សាំងមានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ។

សម្រាប់នាយករដ្ឋមន្រ្តី ការទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ចំនួនអាចជួយកាត់បន្ថយអត្រានៃការស្លាប់ និងឈឺធ្ងន់ ដែលអ្នកជំងឺអាចព្យាបាលដោយខ្លួនឯងបាននៅផ្ទះ។

មួយទៀតដែរ គឺជំនឿចិត្តនិងការពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមបណ្តាលខេត្ត ដែលអាចឆ្លើយតបដោយប្រសិទ្ធភាពលើការព្យាបាលជូនអ្នកជំងឺ។

ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី

 

តាមនាយករដ្ឋមន្រ្តី ការឈានទៅបើកប្រទេសឡើងវិញនេះ មានភាពចាំបាច់ដើម្បីបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ តាមរយៈការបើកដំណើរការវិស័យទេសចរណ៍ ការបើកសាលារៀន ស្របពេលដែលវិស័យកសិកម្ម និងឧស្សាហកម្មបានបើកដំណើរជាធម្មតាហើយនោះ។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព សាទរចំពោះដំណឹងនៃគម្រោងបើកដំណើរការប្រទេសឡើងវិញនេះ។​ តែយ៉ាងណាលោកសម្តែងក្តីព្រួយបារម្ភពីការចម្លងឡើងវិញ បើសិនគ្មានវិធានការណ៍ការពារបានត្រឹមត្រូវទេនោះ។ សម្រាប់លោក យ៉ង់ គឹម អេង ការធានានៃការបើកប្រទេសឡើងវិញ លុះត្រាស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ស្របពេលវ៉ាក់សាំងអាចធានាបង្ការការចម្លងជំងឺនេះបានដោយប្រសិទ្ធភាពខ្ពស់។

លោក យ៉ង់ គឹមអេង ក្នុងសិក្ខាសាលាមួយកាលពីពេលកន្លងទៅ។រូបភាពពីខមហ្វ្រេល។

 

សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក យ៉ង់ គឺមអេង

 

ជាការកត់សម្គាល់ គំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីឈានទៅបើកប្រទេសឡើងវិញនេះ ស្របពេលដែលប្រជាជនបានចាក់វ៉ាក់សាំងបានជាង ១៣លាននាក់ សម្រេចបាន ៨៥%នៃចំនួនប្រជាជនសរុប ដែលជាចំនួនមួយសម្រេចបានក្នុងកម្រិតខ្ពស់។

តែយ៉ាងណាប្រទេសក្បែរខាងកម្ពុជា​ ពោលគឺប្រទេសថៃបានផ្ទុះការឆ្លងរីករាលដាលឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលប្រទេសមួយនេះ បានបើកអនុញ្ញាតឱ្យមានដំណើរការទេសចរឡើងវិញ៕

 

 

Share

ព័ត៌មានទាក់ទង

Image