en     km
en     km

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសថ្មីមួយទៀតដល់ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ជរាអំពីការចាក់វ៉ាក់សាំង

Share

ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំមួយដល់អភិបាលរាជធានី-ខេត្ត ក្នុងចាត់ចែងចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកបានជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ១៩ និងអ្នកមានជំងឺប្រចាំកាយ។

ការចេញសេចក្ដីណែនាំនេះ ធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមកភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង និងបានបន្តថា ក្រុមមនុស្សទាំងនេះងាយប្រឈមទៅ នឹងហានិភ័យ នៃភាពធ្ងន់ធ្ងរជំងឺកូវីដ១៩។

ដូច្នេះដើម្បីឱ្យប្រជាពលរដ្ឋបង្កើនភាពស៊ាំក្នុងខ្លួន  និងក្នុងសហគមន៍សម្រាប់ទប់ទល់ ពីការវាយលុកនៃវីរុសកូវីដ១៩ ព្រមទាំងសំដៅកាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នក​ជំងឺកូវីដ១៩ កាត់បន្ថយនូវអត្រាសម្រាកពេទ្យ ក៏ដូចជាអត្រាស្លាប់ក្រសួង ក្រសួងជំរុញពលរដ្ឋវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកបានជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ១៩ និងអ្នកមានជំងឺប្រចាំកាយ ឱ្យទៅទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺនេះ។

នៅក្នុងសេចក្ដីណែនាំ ក្រសួងក៏បានបញ្ជាក់ ដល់អ្នកដែលស្ម័គ្រចិត្តទាំងអស់ ត្រូវពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ផងដែរ៕

 

 

 

Share

Image
Image
Image