loader

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសថ្មីមួយទៀតដល់ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ជរាអំពីការចាក់វ៉ាក់សាំង

ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំមួយដល់អភិបាលរាជធានី-ខេត្ត ក្នុងចាត់ចែងចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកបានជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ១៩ និងអ្នកមានជំងឺប្រចាំកាយ។

ការចេញសេចក្ដីណែនាំនេះ ធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមកភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង និងបានបន្តថា ក្រុមមនុស្សទាំងនេះងាយប្រឈមទៅ នឹងហានិភ័យ នៃភាពធ្ងន់ធ្ងរជំងឺកូវីដ១៩។

ដូច្នេះដើម្បីឱ្យប្រជាពលរដ្ឋបង្កើនភាពស៊ាំក្នុងខ្លួន  និងក្នុងសហគមន៍សម្រាប់ទប់ទល់ ពីការវាយលុកនៃវីរុសកូវីដ១៩ ព្រមទាំងសំដៅកាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នក​ជំងឺកូវីដ១៩ កាត់បន្ថយនូវអត្រាសម្រាកពេទ្យ ក៏ដូចជាអត្រាស្លាប់ក្រសួង ក្រសួងជំរុញពលរដ្ឋវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកបានជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ១៩ និងអ្នកមានជំងឺប្រចាំកាយ ឱ្យទៅទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺនេះ។

នៅក្នុងសេចក្ដីណែនាំ ក្រសួងក៏បានបញ្ជាក់ ដល់អ្នកដែលស្ម័គ្រចិត្តទាំងអស់ ត្រូវពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ផងដែរ៕

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

និមិត្តរូបនៃចលនាមីធូ (#MeToo) ជប៉ុន ឈ្នះក្ដីទៀតរឿងរំលោភផ្លូវភេទ

តុលាការជាន់ខ្ពស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ប[...]

សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាននឹងបញ្ជ្រាបយែនឌ័រក្នុងការងារបរិស្ថានឆ្នាំ២០២២

ក្នុងឱកាសបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ[...]

កីឡាការិនីជើងឯកពិភពលោក អ៊ុក ស្រីមុំ ទទួលរង្វាន់ពីនាយករដ្ឋមន្ត្រី

កីឡាការិនី អ៊ុក ស្រីមុំ ដែលជាជើងឯកពិភពលោកផ្នែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x